ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះសារធាតុគីមីនៅក្នុងចំណីអាហារ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 122
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះសារធាតុគីមីនៅក្នុងចំណីអាហារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន ចំពោះសារធាតុគីមីនៅក្នុងចំណីអាហារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាននៅមជ្ឈមណ្ឌលពិពណ៌ពាណិជ្ជកម្មជ្រោយចង្វារ (OCIC) បានក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះសារធាតុគីមីនានានៅក្នុងចំណីអាហារខ្លះដែលអាចបង្ករផលអាក្រក់ចំពោះសុខភាពរបស់យើងផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រទេសកម្ពុជាយើង បានដើរឆ្ងាយពីស្ថានភាពក្រោយថ្ងៃរំដោះ៧មករា១៩៧៩ ហើយ ដែលកាលពីជំនាន់នោះ យើងធ្វើយ៉ាងណាឱ្យតែបានបរិភោគដើម្បីរស់មិនបានគិតទៅដល់រឿងឆ្ងាញ់នោះទេ។ លោកបន្តថា បន្ទាប់ក្រោយមក ប្រជាពលរដ្ឋយើងបានបរិភោគឆ្អែត និងគិតទៅដល់រឿងឆ្ងាញ់ រហូតដល់បច្ចុប្បន្ននេះ យើងគិតទៅដល់ឆ្អែត ឆ្ងាញ់ ហើយនិងការធានាបាននូវសុខភាពផងដែរ ដូច្នេះលោកបានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចេះជ្រើសរើសអាហារមកបរិភោគឱ្យបានត្រឹមត្រូវ ជៀសវាងការបង្កបញ្ហាដល់សុខភាពទៅថ្ងៃមុខ ត្បិតថាចំណីអាហារបច្ចុប្បន្នគឺសំបូរបែបណាស់៕


 

 

អត្ថបទទាក់ទង