ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត និងចាត់ទុកការទាត់បាល់ ហ្វ្រីឃីគរបស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 182
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត និងចាត់ទុកការទាត់បាល់ ហ្វ្រីឃីគរបស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្ត និងចាត់ទុកការទាត់បាល់ ហ្វ្រីឃីគរបស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ

ទោះបីជាការប្រកួត បាល់ទាត់ ដណ្ដើមមេដាយសំរឹទ្ធ ក្នុងការប្រកួតកីឡា ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កម្ពុជាចាញ់មីយ៉ាន់ម៉ា ក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកការទាត់បាល់ ហ្វ្រីឃីគ របស់ កែវ សុខផេង ជាគ្រាប់បាល់ដ៏អស្ចារ្យ និងសំណូមពរដល់កីឡាកររូបនេះកុំឱ្យបាក់ទឹកចិត្តឱ្យសោះ។ លោកបានថ្លែងដូចនេះនៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកទឹកចិត្ត ដល់កីឡាករ កែវ សុខផេង កុំឲ្យបាក់ទឹកចិត្តត្រូវខិតខំបន្តទៀត ខណៈការប្រកួតឆ្នាំនេះកម្ពុជាធ្វើបានយ៉ាងល្អ។ លោកក៏បង្ហាញសេចក្តីសង្ឃឹមថា វិស័យកីឡាកម្ពុជានឹងក្លាយទៅជាចរន្តជាតិដ៏ធំមួយ។

សូមបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៨ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ក្រោយរកបានមេដាយសរុបចំនួន៤៦គ្រឿង (មាស ៤ ប្រាក់៦ សំរឹទ្ធ៣៦៕

អត្ថបទទាក់ទង