ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 49
អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការងារទល់ទ្រខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម និងបើកចរាចរ ឡើងវិញ

ខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលជាច្រកចេញ-ចូលសំខាន់ក្នុងវង់ទស្សនានៃប្រាសាទនេះ ត្រូវបានបើកឱ្យធ្វើចរាចរធម្មតាឡើងវិញ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោយពីអាជ្ញាធរជាតិអប្សរាសហការជាមួយឥណ្ឌា បានបិតផ្អាកចរាចរជាបណ្តោះអាសន្ននៅដើមខែមករាកន្លងទៅ ដើម្បីរៀបចំទល់ទ្រធ្នឹមផ្នែកខាងកើត ដែលបានរហែកប្រេះចំពាក់កណ្តាល ឱ្យមានសុវត្ថិភាពទាំងតួខ្លោងទ្វារ និងភ្ញៀវទេសចរដើរឆ្លងកាត់។

ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដោយសារអាយុកាលសំណង់ និងកត្តាធ្មជាតិផង ធ្វើឱ្យស្រុតគ្រឹះ និងធ្នឹមផ្នែកខាងកើតនៃខ្លោងទ្វារនេះបានរហែកប្រេះដោយសារទម្ងន់សង្កត់ពីខាងលើ។ លោក ចាន់ ឡាយ បន្តថា បច្ចេកទេសនៃការងារទល់ទ្រនេះ ក្រុមការងារមិនបានរើថ្មចេញនោះឡើយ ដោយប្រើដាក់ដែកពីខាងក្នុង រៀបចំតធ្នឹម និងដាក់ឱ្យស្មើឡើងវិញនៅទីតាំងដើម។

លោក ចាន់ ឡាយ បញ្ជាក់ថា ការងារទល់ទ្របានបញ្ចប់ដោយជោគជ័យ ឥឡូវនេះតួខ្លោងទ្វាររឹងមាំ មានសុវត្ថិភាពឡើងវិញ ភ្ញៀវអាចដើរឆ្លងកាត់ ថតផ្តិតរូបភាព ស្វែងយល់ស្លាកព័ត៌មាន មុននឹងចូលទៅទស្សនាប្រាសាទនៅខាងក្នុង។ បន្ថែមពីលើនេះ ក្រុមការងារក៏នៅតែពិនិត្យតាមដានជាប្រចាំ ជៀសវាងមានហានិភ័យផ្សេងៗកើតឡើងជាយថាហេតុផង៕

អត្ថបទ៖ យី សុថា
រូបភាព៖ ភោគ ជា

អត្ថបទទាក់ទង