អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណជុំវិញប្រាសាទអង្គរវត្ត
នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុន ហាយលែន គ្រុប (HIGHLAND GROUP) ដែលមានអ្នកចូលរួមសរុបជិត៥០នាក់ បានដាំកូនឈើចម្រុះចំនួន៣៤០ដើម និងដាំស្មៅចំនួន៥០០ម៉ែត្រការ៉េ នៅបរិវេណកសិន្ធុខាងត្បូងប្រាសាទអង្គរវត្ត ទុកជាអនុស្សាវរីយ៍នៃការងចងចាំក្នុងការចូលរួមបង្កើតទេសភាពបៃតង និងលើកតម្លៃរមណីយដ្ឋានអង្គរផង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ