ការសិក្សា ស្រាវជ្រាវ និងស្វែងយល់គុនខ្មែរបន្តមកដល់ប្រាសាទតាព្រហ្ម
សៀមរាប៖ ព្រឹទ្ធាចារ្យក្បាច់គុនខ្មែរលោក សេង ប៊ុនសុង និងក្រុមការងាររបស់លោក បានបន្តស្រាវជ្រាវស្វែងយល់ដំណើរវិវត្តនៃក្បាច់គុនខ្មែរដែលមានដើមកំណើតរាប់រយពាន់ឆ្នាំមកហើយ។ ក្បាច់គុនខ្មែរដែលធ្លាប់មានវត្តមាននៅក្នុងចំណោមប្រជាពលរដ្ឋសាមញ្ញ កងទ័ព និងព្រះរាជានាសម័យមុនៗ ត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទនានានៅក្នុងប្រទេសកម្ពុជា








