ខ្មែរប៉ុស្ដិ៍ Close

តើគម្រោងវិនិយោគអ្វីខ្លះ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមហ៊ុនធំៗ៣របស់ប្រទេសចិន?

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 71
តើគម្រោងវិនិយោគអ្វីខ្លះ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមហ៊ុនធំៗ៣របស់ប្រទេសចិន? តើគម្រោងវិនិយោគអ្វីខ្លះ ដែលត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមហ៊ុនធំៗ៣របស់ប្រទេសចិន?

ក្នុងកំឡុងពេលកំពុងបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសនេះ ចន្លោះពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានជំនួបដ៏សំខាន់ផងដែរ ជាមួយក្រុមហ៊ុនវិនិយោគធំៗចំនួន៣របស់ប្រទេសចិន ដែលធ្វើការងារលើវិស័យសាងសង់ និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងជំនួបនេះផ្តោតជាសំខាន់លើគម្រោងវិនិយោគ និងដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ជំនួបពិភាក្សារវាងគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និង ក្រុមហ៊ុន China Metro Group Limited នៅថ្ងៃទី០៩កុម្ភៈ បានជួបពិភាក្សាការងារជាច្រើនដែលពាក់ព័ន្ធនឹងការវិនិយោគ និងគម្រោងដែលកំពុងដំណើរការជាមួយ នឹងការពិនិត្យលទ្ធភាពវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ គម្រោងវិនិយោគដែលត្រូវបានលើកឡើងមានដូចជា៖

– ការសាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿន ភ្នំពេញ – ក្រុងបាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧។
– ការវិនិយោគលើការដឹកជញ្ជូនផ្លូវទឹកសាប។
– ការវិនិយោគលើការចំរ៉ាញ់ទឹកកខ្វក់នៅ ខេត្តព្រះសីហនុ។
– ការសិក្សាពីផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ – ប៉ោយប៉ែត។
– គម្រោងវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។
– ការបញ្ចប់ការសិក្សាពីគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ ដោយ របាយការណ៍សិក្សាត្រូវបានបញ្ជូនមកក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជារួចរាល់ហើយ ដើម្បីពិនិត្យ និងពិភាក្សាបន្ត។
– គម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ – សៀមរាប ដែលប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់។
– គម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ក្នុងនោះបាននិងកំពុងសិក្សាផែនការមេ និងលទ្ធភាពដំបូងសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ សំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
– ការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កពស់៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារៈសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ។
– ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាលផងដែរ៕

អត្ថបទទាក់ទង