ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយដូចពីអតីតកាលទៀតទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 67
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយដូចពីអតីតកាលទៀតទេ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងមិនត្រូវឱ្យមានកំហុសផ្នែកនយោបាយដូចពីអតីតកាលទៀតទេ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំហុសផ្នែកនយោបាយដោយការជ្រើសរើសយកការធ្វើរដ្ឋប្រហាររបស់លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឱ្យកម្ពុជាយើងត្រូវបានបំផ្លាញដល់ឬសគល់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវតែចៀសវាងឱ្យបាននូវកំហុសនយោបាយពីអតីតកាល ដូចនេះហើយបានជាយើងត្រូវខិតខំថែរក្សាសន្តិភាពឱ្យបានគង់វង្សទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ផ្តើមចេញពីរដ្ឋប្រហាររបស់លោក លន់ នល់ ទើបធ្វើឱ្យកម្ពុជាយើងដើរថយក្រោយ ឆ្លងកាត់របបសោកនាដកម្មប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែ២០ថ្ងៃផងដែរ៕


អត្ថបទទាក់ទង