ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជាតិមានសុខសន្តិភាព ទើបយើងអាចមានឱកាសដើរលេងបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 39
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជាតិមានសុខសន្តិភាព ទើបយើងអាចមានឱកាសដើរលេងបាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ប្រទេសជាតិមានសុខសន្តិភាព ទើបយើងអាចមានឱកាសដើរលេងបាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កត្តាសុខសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបានដើរលេងកំសាន្តសប្បាយរីករាយនៅតាមតំបន់រមណីយដ្ឋាននានា ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃពុធថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋយើងបានដើរលេងកំសាន្តសប្បាយរីករាយជួបជុំក្រុមគ្រួសារ ត្រូវនឹកឃើញដល់សន្តិភាព ព្រោះថាបើគ្មានសន្តិភាពនោះទេ យើងមិនអាចចេញដើរលេងបាននោះឡើយ៕

អត្ថបទទាក់ទង