ខ្មែរប៉ុស្ដិ៍ Close

អ្នកចូលចិត្តធ្វើដំណើរកំសាន្ត គួររៀបចំសំភារៈទាំងនេះដើម្បីជាជំនួយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 115
អ្នកចូលចិត្តធ្វើដំណើរកំសាន្ត គួររៀបចំសំភារៈទាំងនេះដើម្បីជាជំនួយ អ្នកចូលចិត្តធ្វើដំណើរកំសាន្ត គួររៀបចំសំភារៈទាំងនេះដើម្បីជាជំនួយ

បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​ ប្រាកដ​ជា​ជួប​បញ្ហា​ដូចជា​ទាក់ទង​នឹង​ភាសា​ ទីកន្លែង​កម្សាន្ត​ ជាពិសេស​ចំពោះ​ប្រទេស​មិន​និយម​ប្រើ​ភាសា​អង់គ្លេស​។ តែ​បច្ចេកវិទ្យា​ អាច​ជួយ​សម្រួល​ផល​ពិបាក​ទាំង​នេះ​បាន​។

ស្មាតហ្វូន
ពេល​ភ្ជាប់​ Wi-Fi មិន​ថា​នៅ​ប្រលានយន្តហោះ​ ឬ​សណ្ឋាគារ​នោះ​ទេ​ អាច​ប្រើ​ធ្វើការ​បាន​ច្រើន​ ដូចជា​ពិនិត្យ​មើល​អ៊ីមែល​ ឬ Facebook, ផ្ញើ​សារ​តាម​ iMessage ឬ Facebook Messenger ឬ WhatsApp។

ប្រាកដ​ថា​ស្មាតហ្វូន​ មិន​ត្រឹម​តែ​ Unlock ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​ប្រើ​បណ្ដាញ​ក្នុង​ប្រទេស​ដែល​ទៅ​លេង​ផង​ដែរ​។ នៅ​សហរដ្ឋអាមេរិក​ មាន​ AT&T និង​ T-Mobile ប្រើ​បណ្ដាញ​ GSM ខណៈ​ Sprint និង​ Verizon ប្រើ​ CDMA។ យ៉ាងណាមិញ​ ប្រទេស​ភាគច្រើន​ប្រើ​ GSM។ នេះ​អាច​ថា​ មិន​សូវ​បារម្ភ​ ដោយសារ​ម៉ូដែល​ស្មាតហ្វូន​ក្រោយ​ៗ​ជា​ច្រើន​ ពី​ក្រុមហ៊ុន​ Apple, Google, Motorola និង Samsung អាច​ប្រើ​បណ្ដាញ​ទាំង​ពីរ​។

បើ​ទូរសព្ទ​អាច​ប្រើ​ត្រឹម​ CDMA ហើយ​ទៅ​លេង​នៅ​ប្រទេស​ប្រើ​ GSM អ្នក​ប្រហែល​ត្រឹម​មាន​សង្ឃឹម​លើ​ Wi-Fi ប៉ុណ្ណោះ​ ដូច្នេះ​ គួរ​ទិញ​ទូរសព្ទ​ Android ធូរ​ថ្លៃ​អាច​ប្រើ​ GSM ស្រគួរ​បន្ថែម​ បើ​អាច​ ទុក​ពេល​ត្រូវការ​ សម្រាប់​ដំណើរ​កម្សាន្ត​។

មួយវិញទៀត ពេល​ចូល​ដល់​ប្រទេស​ក្រៅ គួរ​ទិញ​ស៊ីមកាត​ថ្មី ភ្ជាប់​ជាមួយ​គម្រោង​ទិន្នន័យ​តាម​ការ​គួរ ដើម្បី​អាប់ដេត​ព័ត៌មាន​ជាមួយ​មិត្តភក្ដិ និង​ក្រុម​គ្រួសារ​។ នេះ​ជួយ​អ្នក​កុំ​ឲ្យ​បាត់ ទំនាក់ទំនង​។

លេខ​សម្ងាត់​ទី​ពីរ

Two-factor authentication ជា​ស្រទាប់​សុវត្ថិភាព​មួយ​តង់​ពី​លើ​ពាក្យ​សម្ងាត់​ ប្រើ​ការពារ​គណនី​ចូល​បណ្ដាញ​សង្គម​នានា​។ បើ​ចៃដន្យ​ចង់​ Reset លេខសម្ងាត់​ មុខងារ​សុវត្ថិភាព​នេះ​ នឹង​បញ្ជូន​សារ​លេខ​កូដ​ទៅ​កាន់​លេខ​ទូរសព្ទ​ អ្នក​បាន​ប្រើ​នៅ​ក្នុង​ស្រុក​ ដែល​មិន​អាច​ប្រើ​បាន​នៅ​ក្រៅ​ស្រុក​ទេ​។​ ដូចនេះ គួរ​មាន​គម្រោង​ មុន​ពេល​ចាកចេញ​ ប្រាកដ​ថា​គណនី​សំខាន់ៗ កំណត់​ប្រើ​វិធី​ផ្សេង​ដើម្បី​ Verify ជាមួយ​កម្មវិធី​ដូចជា​ Authy ឬ​ Google Authenticator។

iMessage

iMessage ពឹង​ផ្អែក​លើ​ទិន្នន័យ​ មិនមែន​ SMS នោះ​ទេ​ ពេល​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​ គ្រប់យ៉ាង​ដំណើរការ​ប្រក្រតី​ តែ​ iMessage ត្រូវការ​លេខ​ទូរសព្ទ​អ្នក​ បើ​ផ្លាស់ប្ដូរ​ស៊ីមកាត​ កម្មវិធី​អាច​ដំណើរការ​មិន​ប្រក្រតី​។

ដូចនេះ​ អ្នក​ប្រើ​ iPhone ចង់​ទំនាក់ទំនង​ទៅ​កាន់​ អ្នក​ប្រើ​ iPhone ដទៃ​ គួរ​មាន​គម្រោង​ជាមុន​ ដោយ​អាច​ប្ដូរ​ប្រើ​អ៊ីមែល​ សម្រាប់​បញ្ជូន​ និង​ទទួល​សារ​លើ​ iMessage ជំនួស​វិញ​ ដោយ​ចូល​ទៅ​កាន់​ Settings > Messages > Send & Receive រួច​ជ្រើសរើស​អ៊ីមែល​ ទាំង​នៅ​ផ្នែក​ Can be reached និង Start new conversations from។ ពេល​ត្រលប់​មក​ផ្ទះ​ អាច​ផ្លាស់ប្ដូរ​គ្រប់​យ៉ាង​មក​ធម្មតា​វិញ​។

ប្រើ​កម្មវិធី​ផ្ញើ​សារ​ក្រៅ

SMS ជាមួយ​លេខ​ទូរសព្ទ​ថ្មី​ អាច​ថ្លៃ​បន្តិច​ នៅ​ក្រៅ​ប្រទេស​ ដូចនេះ​ អាច​ពិចារណា​កម្មវិធី​ផ្ញើ​សារ​នានា​ ដូចជា​ Facebook Messenger បាន​ ដោយ​ត្រូវការ​ត្រឹម​ទិន្នន័យ​ប៉ុណ្ណោះ​ អាច​ផ្ញើ​សារ​ Call ជា​សំឡេង​ ឬ​វីដេអូ​ ប៉ុន្តែ​បាន​តែ​ជាមួយ​ អ្នក​ប្រើ​ Facebook Messenger ដូចគ្នា​។

ត្រង់​ចំណុច​នេះ​ អាច​សាកល្បង​ TextNow បាន​ជា​ជម្រើស​ល្អ​ សម្រាប់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​ ក្រៅ​ប្រទេស​ កំណត់​ភ្ជាប់​លេខ​ទូរសព្ទ​អ្នក​ ហើយ​អាច​ផ្ញើ​សារ​ទៅ​កាន់​អ្នក​ដទៃ​ មិន​ប្រើ​ TextNow បាន​។

Google Translate

ភាសា​ ជា​ចំណុច​សំខាន់​មួយ​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ ពេល​ដើរ​លេង​នៅ​ក្រៅ​ស្រុក​ នេះ​អាច​ដោះស្រាយ​ជាមួយ​កម្មវិធី​ Google Translate អាច​ប្រើ​ទាំង​លើ​ Android និង iOS ដោយ​ឥត​គិត​ថ្លៃ​ អាច​បកប្រែ​ ពាក្យ​ ឃ្លា​ សំឡេង​ ឬ​ អក្សរ​លើ​ផ្ទាំង​នានា​។

កម្មវិធី​អាច​ដំណើរការ​ល្អ​ ពេល​ Online តែ​ក៏​អាច​ប្រើ​ Offline បាន​ដែរ​ បើ​បាន​ទាញ​យក​សំណុំ​ទិន្នន័យ​បកប្រែ​ទុក​។ ដើម្បី​សន្សំ​សំចៃ​ពេលវេលា​ និង​ទិន្នន័យ​ ពេល​ដើរ​លេង​ គួរ​ទាញ​យក​សំណុំ​ភាសា​ទុក​។ ចុច​លើ​ icon Settings > Offline translate > ចុច​លើ​សញ្ញា​បូក​នៅ​ជ្រុង​លើ​ខាងឆ្វេង​ > ជ្រើសរើស​ភាសា​ចង់​ទាញ​យក​។

Google Maps

កម្មវិធី​នេះ​ ក៏​អាច​ប្រើ​បាន​ពេល​ Offline ផង​ដែរ​ ពី​ទីតាំង​មួយ​ ទៅ​មួយ​ទៀត​ អាច​ជួយ​សន្សំ​ទិន្នន័យ​បាន​ច្រើន​ដែរ​ បើ​អ្នក​រក​មើល​កន្លែង​ដដែលៗ​។

ដើម្បី​ប្រើ​មុខងារ​នេះ​ បើក​កម្មវិធី​ Google Maps > ពង្រីក​មើល​រហូត​ដល់​ឃើញ​តំបន់​ចង់​រក្សាទុក​ > ចុច​លើ​ icon Menu > ជ្រើសរើស​ Offline maps > ចុច​លើ​ Custom map > ប្រាកដ​ថា​តំបន់​លើ​ផែនទី​ត្រឹមត្រូវ​តាម​ការ​ចង់​បាន​ ចុច​ Download។ គួរ​ដឹង​ផង​ដែរ​ ជា Default កម្មវិធី​នឹង​ទាញ​យក​ផែនទី​ ពេល​ភ្ជាប់​ Wi-Fi បើ​ចង់​អនុញ្ញាត​ប្រើ​ទិន្នន័យ​ Mobile ចុច​លើ​ icon Gear ហើយ​ជ្រើសរើស​ជម្រើស​ផ្សេង​ទៀត​។

យក​ព្រី​ភ្លើង​ស្រគួរ

កន្លែង​នានា​ បាន​ទៅ​លេង​ប្រហែល​ផ្ដល់​ជម្រើស​ប្រ៊ី​ភ្លើង​តែ​មួយ​ នេះ​មិន​គ្រប់គ្រាន់​ទេ​ បើ​ម្ចាស់​កន្លែង​ប្រើ​ដែរ​។ ដូច្នេះ​ គួរ​យក​ប្រ៊ី​ភ្លើង​បំបែក​ ហើយ​ក៏​គួរ​មាន​ក្បាល​ដោត​បំបែក​ជើង​ពីរ​ ឬ​បី​ផង​ដែរ​ ព្រោះ​រន្ធ​ដោត​ភ្ជាប់​អាច​ខុសគ្នា​តាម​កន្លែង​។

Speaker

Related image

ដើរ​លេង​ អត់​មាន​តន្ត្រី​ ហាក់​ខ្វះ​អ្វី​ម្យ៉ាង​ ជំរុញ​អារម្មណ៍​ ឲ្យ​ស្រលះ​ល្អ​។ គួរ​មាន​ Speaker ដែល​តូច​ល្មម​ ស្រាល​ ងាយស្រួល​យក​តាម​ខ្លួន​៕​

អត្ថបទទាក់ទង