ខ្មែរប៉ុស្ដិ៍ Close

រៀនមើលខ្សែបាតដៃ ដើម្បីដឹងជីវិតថ្ងៃមុខស្រណុក ឬលំបាកទាំងអស់គ្នា!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 103

ការ​ទស្សន៍ទាយ​ខ្សែ​បាតដៃ នៅតែ​ជា​រឿង​ពេញ​និយម សម្រាប់​អ្នក​ជឿស៊ប់​អបិយជំនឿ។ ខាងក្រោម​នេះ​ជា​ខ្សែ​បាតដៃ ៣ ប្រភេទ​ដែល​អាច​មើល​ដឹង​ពី​ឆាក​ជីវិត​ទៅ​ថ្ងៃ​មុខ៖

១.ខ្សែ​កណ្ដាល ឬ​ហៅ​ថា ផ្លូវ​វាសនា

ជា​ទូទៅ​ជោគវាសនា គឺជា​បន្ទាត់​ត្រង់​តាមរយៈ​កណ្ដាល​ដៃ​នេះ​ឯង។ បន្ទាត់​នេះ​ចាប់ផ្ដើម​ពី​បាត​កដៃ ទៅ​ម្រាម​ដៃ។ ជោគវាសនា​នៃ​អាជីព ការងារ មហិច្ឆតា និង​ទិសដៅ​ ការ​ជួបប្រទះ​អ្វី​មួយ ​បង្ហាញ​ពី​ភាព​ជឿជាក់​ ជាមួយ​នឹង​សមត្ថភាព​របស់​ពួកគេ​ផង​ដែរ។ មនុស្ស​ណា​ដែល​មាន​ខ្សែ​កណ្ដាប់​ដៃ​រត់​ត្រង់​នៅ​ក្នុង​ដៃ​របស់​គេ បង្ហាញ​ថា​គាត់ ឬ​នាង​មាន​គោលបំណង និង​ទិសដៅ​ច្បាស់លាស់​ក្នុង​ជីវិត។ ប្រសិនបើ​បន្ទាត់​មាន​​ភាព​ច្បាស់លាស់​វា​បង្ហាញ​ថា ដរាបណា​អ្នក​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ អ្នក​នឹង​ទទួល​បាន​លទ្ធផល​ដ៏​អស្ចារ្យ​បំពេញ​បំណង​ប្រាថ្នា ហើយ​មានជីវិត​សប្បាយ​រីករាយ​រហូត។

២.ខ្សែ​កញ្ឆិត​បន្តិច ឬ​ហៅ​ថា ផ្លូវ​ហិរញ្ញវត្ថុ

បន្ទាត់​សំខាន់​នៃ​ការ​ទំនាក់ទំនង គឺ​នៅ​បន្ទាត់ត្រង់​ស្ថិត​នៅ​ក្រោម​ម្រាម​ដៃ​កូន ដែល​លាត​សន្ធឹង​ត្រង់។ មនុស្ស​ដែល​មាន​ខ្សែ​បាតដៃ​បែបនេះ ជា​មនុស្ស​មាន​អាជីវកម្ម​ច្រើន​ប្រាក់​ហូរ​ចូល​ដូច​ទឹក​បាក់​ទំនប់។ ទោះជាយ៉ាងណាក៏ដោយ​ប្រសិនបើ​អ្នក​មាន​បន្ទាត់​ច្រើន​ជាង​មួយ​នោះ​អ្នក នរៈ​វិទូ​ ថា អ្នក​គឺជា​អ្នក​សង្គ្រោះ ហើយ​មិន​ដឹង​ពី​របៀប​ដើម្បី​សន្សំ​ប្រាក់។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​មាន​បន្ទាត់​តែ​មួយ នោះ​មាន​ន័យ​ថា​អ្នក​មាន​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​បាន​យ៉ាង​ល្អ ហើយ​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​រឿង​លុយ​កាក់​នេះ​ឡើយ។

៣.ខ្សែ​បញ្ឆិត​ខ្លាំង​នាងដៃ ឬ​ហៅ​ថា ផ្លូវ​សុខ​ស្រួល

វា​តំណាង​ឲ្យ​ភាព​ជោគជ័យ​នៃ​ជីវិត​មនុស្ស​នៅ​គ្រប់​ទិសទី។ ម្ចាស់​ខ្សែ​បន្ទាត់​នេះ គឺ​មាន​សំណាង​ល្អ​ក្នុង​ការ​រក​លុយ។ ស្នាម​ម្រាម​ដៃ​របស់​អ្នក​កាន់តែ​វែង មាន​សំណាង​កាន់តែ​ច្រើន ហើយ​អ្នក​នឹង​ទទួល​បាន​ជំនួយ​ច្រើន​ទៀត​ផង។ លើស​ពី​នេះ​ទៀត​អ្នក​មាន​ខ្សែ​នៅ​ក្រោម​នាងដៃ ក៏​បង្ហាញ​ផង​ដែរ​ថា រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​នឹង​ទទួល​បាន​រង្វាន់​ធំ៕

ប្រភព៖ Sabay