ខ្មែរប៉ុស្ដិ៍ Close

រឿងដែលស្ត្រីមានកូនពុំគួរធ្វើ…….(វីដេអូខាងក្រោម)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 18

វាជារឿងគ្រោះថ្នាក់ណាស់ដែលស្ត្រីផ្សេងៗពុំគួរធ្វើបែបនេះក្នុងអំឡុងពេលបើកបរម៉ូតូ។ មានស្ត្រីមា្នក់គាត់បានបើកបរម៉ូតូឌុបកូនរបស់គាត់នៅតាមដងផ្លូវ ដែលបើកបរម៉ូតូមានល្បឿន៦០ គីឡូម៉ែត្រក្នុង១ម៉ោង ហើយគាត់បានអោបកូនរបស់គាត់ដាក់ពីមុខរបស់គាត់ វាពិតជារឿងដែលគ្រោះថ្នាក់បំផុត។

នៅក្នុងខ្លីបវីដេអូខ្លីមួយថតដោយទូរស័ព្ទដៃបានបង្ហាញពីសកម្មភាពដែលស្ត្រីមានវ័យជំទង់ម្នាក់បើកបរម៉ូតូរបស់នាងក្នុងល្បឿន ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ស្របពេលដែលនាងកំពុងអោបកូនរបស់នាងដាក់នៅខាងមុខដោយគ្មានអ្វីការពារសូម្បីតែបន្តិច។

នៅក្នុងខ្លីបនេះពេលបានចែករំលែកវាទៅក្នុងបណ្តាញសង្គមវាប្រាកដជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយនឹងមានការខឹងជាមួយនឹងនាងផងដែរ។ មហាជននឹងមានការស្តីបន្ទោសអោយនាងអំពីសកម្មភាពដ៏គ្រោះថ្នាក់បំផុតដែលនាងមិនគួរធ្វើនោះឡើយ។ នាងមិនត្រឹមតែបើកបរក្នុងល្បឿនប៉ុណ្ណោះទេ ប៉ុន្តែនាងបានបីកូនតូចលើដៃរបស់នាងស្របពេលដែលកំពុងជិះម៉ូតូផងដែរ។

សម្រួលដោយ៖ ឆៃយ៉ា