ខ្មែរប៉ុស្ដិ៍ Close

ត្រឹមតែ ៣ថ្ងៃ អ្នកស្រាវជ្រាវ​បាន​រកឃើញ​អាថ៌កំបាំង​ធម្មជាតិ និងវប្បធម៌​ជាច្រើន​ដែល​លាក់ខ្លួន​នៅក្នុង​ដែន​ជម្រក​សត្វព្រៃសង្ឃរុក្ខាវ័ន

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 56
ត្រឹមតែ ៣ថ្ងៃ អ្នកស្រាវជ្រាវ​បាន​រកឃើញ​អាថ៌កំបាំង​ធម្មជាតិ និងវប្បធម៌​ជាច្រើន​ដែល​លាក់ខ្លួន​នៅក្នុង​ដែន​ជម្រក​សត្វព្រៃសង្ឃរុក្ខាវ័ន ត្រឹមតែ ៣ថ្ងៃ អ្នកស្រាវជ្រាវ​បាន​រកឃើញ​អាថ៌កំបាំង​ធម្មជាតិ និងវប្បធម៌​ជាច្រើន​ដែល​លាក់ខ្លួន​នៅក្នុង​ដែន​ជម្រក​សត្វព្រៃសង្ឃរុក្ខាវ័ន

នៅក្នុងទំព័រ Facebook ផ្ទាល់ខ្លួនមួយដែលមានឈ្មោះថា Lina Phourng បានសរសេររៀបរាប់នូវលទ្ធផលស្រាវជ្រាវដែលក្រុមរបស់លោកបានចំណាយពេល ៣ថ្ងៃ ក្នុងការស្រាវជ្រាវ រុករកសម្បត្តិវប្បធម៌ ធម្មជាតិ ដែលបានលាក់ខ្លួនពួនអាត្មានៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដែលជាដែនជម្រកសត្វព្រៃដ៏ធំមួយរបស់ខេត្តឧត្តរមានជ័យមួយនេះ។ នៅក្នុងសំណេរនោះលោក Lina Phourng បានបញ្ជាក់អំពីរបកគំហើញសំខាន់ៗមួយចំនួន ដែលទទួលបានបន្ទាប់ពីធ្វើការស្រាវជ្រាវត្រឹមតែរយៈពេល ៣ថ្ងៃ ប៉ុណ្ណោះ ក្នុងមានដូចជា៖

(1) ទួលប្រាសាទបុរាណ(បាក់បែក) ០២កន្លែង
(2) ទីតាំងឡស្លដែកបុរាណ ០១កន្លែង ចំណុចព្រៃសាឡុង នៅភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង
(3) សរសរគោល (បង្គោលលក្ខ) ចំនួន ០៣ដើម
(4) ទួលបុរាណ ០១កន្លែង
(5) រូងភ្នំចំនួន ០៣កន្លែង ដែលនៅក្នុងរូងភ្នំមានបំណែក បល្ល័ង្កព្រះបុរាណ ចំនួន ០៣ និងឃឿនថ្មបាយក្រៀម នៅផ្នែកពីខាងមុខ ស្ថិតនៅលើភ្នំសេកសរ និង
(6) សិលាចារឹកមួយផ្ទាំងទំហំ ១.២m × ៦cm ប្រហែលកសាងក្នុងអំឡុងសតវស្សទី ១១-១២ នាសម័យអង្គរ​ ។

សូមបញ្ជាក់ផងដែរថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន នេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើនឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលមានផ្ទៃដីសរុប ៣០,២៥៤ ហិចតា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអន្លង់វែង ស្រុកចុងកាល និងក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។

 

សកម្មភាពរបស់ក្រុមការងាេរចុះសិក្សាស្រាវជ្រាវនៅដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន»

ផែនទី ដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន»

អនុក្រឹត្យស្តីពីការបង្កើតដែនជម្រកសត្វព្រៃ «សង្ឃរុក្ខាវ័ន»

អត្ថបទដោយ៖ កូនស្វាព្រៃ

អត្ថបទទាក់ទង