វប្បធម៌ខ្មែរអាថ៌កំបាំងដ៏មានតម្លៃកំពុងលាក់ខ្លួននៅលើកំពូលភ្នំគូលែន
ខេត្តសៀមរាប៖ ពលរដ្ឋខ្មែរគ្រប់រូបសុទ្ធតែបានដឹងហើយថា វប្បធម៌ អារិយធម៌ខ្មែរដ៏មហាសែនមានតម្លៃ ជាពិសេសវប្បធម៌អរូបិយដែលភាគច្រើនស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាខេត្តវប្បធម៌ប្រវត្តិសាស្រ្ដរបស់ជាតិ។ នៅមានអ្នកសិល្បៈមិនច្រើនប៉ុន្មានទេដែលនៅចេះចាំ នៅថែរក្សាបាន។ នៅតាមប្រាសាទបុរាណខ្លះៗគេឃើញមានជនពិការផ្ដុំគ្នាជាក្រុមដើម្បីលេងជាភ្លេងពិណពាទ្យ ឬភ្លេងប្រជាប្រិយជាដើម។
យ៉ាងណាមិញ នៅលើកំពូលភ្នំគូលែនដែលស្ថិតនៅចំងាយប្រហែល ៨០គម ពីទីក្រុងសៀមរាប នៅកណ្ដាលព្រៃភ្នំ ក៏នៅមានអ្នកដែលមានថ្វីដៃ និងជំនាញនៃការថែរក្សាវប្បធម៌ ប្រពៃណីនេះបានយ៉ាងល្អខ្ជាប់ខ្ជួន។ តាមរយៈវីដេអូពីបណ្ដាញសង្គមខាងក្រោមនេះ យើងឃើញថា បុរសម្នាក់មានទេពកោសល្យដែលមិនសរសើរមិនបានក្នុងការផ្លុំខ្លុយ និងប៉ីដ៏ពិរោះរណ្ដំ ដែលមានមនុស្សតិចណាស់ដែលចេះ ឬនៅចេះចាំពីការផ្លុំនូវឧបករណ៍ទាំងនោះ។
សូមទស្សនាវីដេអូខាងក្រោម៖