ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋជិត៥០០គ្រួសារ ក្នុងស្រុកសង្គមថ្មី រងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទទួលអំណោយពីរាជរដ្ឋាភិបាល

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 65
ប្រជាពលរដ្ឋជិត៥០០គ្រួសារ ក្នុងស្រុកសង្គមថ្មី រងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទទួលអំណោយពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋជិត៥០០គ្រួសារ ក្នុងស្រុកសង្គមថ្មី រងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទទួលអំណោយពីរាជរដ្ឋាភិបាល

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៤៧៣ គ្រួសារក្នុងស្រុកសង្គមថ្មី ខេត្តសៀមរាប នៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ២០២២ បានទទួលអំណោយពី លោកជំទាវកិតិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និង អធិការកិច្ច ក្នុងឱកាសអញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនៅប្រាសាទចតុមុខ និងប្រាសាទព្រះខ័ន។

ពីធីនេះក៏មានការចូលរួមផងដែរពីឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមប្រាក់ សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាល និងផ្តល់អំណោយនាឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេរតែងតែគិតគូរនិងយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាកពិសេសរងគ្រោះដោយទឹកជំនន់នាពេលនេះ ។ លោកជំទាវក៏សំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀតពិសេសគ្រាប់ពូជដែលទទួលបាននាពេលនេះ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងគ្រួសារ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់រួមមាន ចំនួន៤៧៣គ្រួសារ មានដូចជា អង្ករ, មី, ទឹកបរិសុទ្ធ , ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខកំប៉ុង និងគ្រាប់ពូជមួយចំនួន៕