ខ្មែរប៉ុស្ដិ៍ Close

ថ្មីថ្មី!! ឃាតករសម្លាប់នារីខារ៉ាអូខេជាសង្សារនៅខេត្តសៀមរាប ត្រូវកម្លាំងប៉េអឹមចាប់ខ្លួនបានហើយ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1737
ថ្មីថ្មី!! ឃាតករសម្លាប់នារីខារ៉ាអូខេជាសង្សារនៅខេត្តសៀមរាប ត្រូវកម្លាំងប៉េអឹមចាប់ខ្លួនបានហើយថ្មីថ្មី!! ឃាតករសម្លាប់នារីខារ៉ាអូខេជាសង្សារនៅខេត្តសៀមរាប ត្រូវកម្លាំងប៉េអឹមចាប់ខ្លួនបានហើយ

សៀមរាប ៖ ជនដៃដល់ដែលបានសម្លាប់នារីខារ៉ាអូខេ ដែលជាសង្សាររបស់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចក្រុមហ៊ុនស្រ៊ុនមុំ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ម៉ៅ សុខថៃ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តកងវិស្វកម្មលេខ១៧៨ ទីកន្លែងកំណើតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មុនពេលកើតហេតុជនសង្ស័យបានបើករថយន្តដឹកដីរបស់កងវិស្វកម្ម នៅការដ្ឋានធ្វើផ្លូវនៅឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។កាលពីវេលាម៉ោង៦និង១០នាទីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨កន្លងទៅស្ថិតនៅចំណុចខាងត្បូងជាប់ជើងភ្នំស្រីស្នំ ចម្ងាយ៥០០ម៉ែត្រស្ថិតនៅខាងកើតភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប មានករណីឃាតកម្មដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ម៉ៅ សុខថៃ បានធ្វើសកម្មភាពរឹតកសម្លាប់នារីរងគ្រោះឈ្មោះ ស៊ុន ស្រីនាង អាយុ២៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ស្រុកសៀមរាប ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប មុខរបរបំរើការខារ៉ាអូខេ យីហោកំសាន្តរីករាយ ដែលជាសង្សាររបស់ខ្លួន។

ក្រោយពីកើតហេតុជនសង្ស័យបានយកសាកសពនារីរងគ្រោះ ទៅចោលនៅចំណុចកើតហេតុខាងលើ។ករណីឃាតកម្មនេះគឺជនសង្ស័យខឹងនឹងជនរងគ្រោះសុំទៅនៅជាមួយ ពីព្រោះជនសង្ស័យត្រូវផ្លាស់ប្តូរការដ្ឋាន ដោយទៅធ្វើនៅស្រុកអូរជ្រៅ ខេត្តបន្តាយមានជ័យ ។

ជនសង្ស័យត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប បានចេញដីការបញ្ជាអោយចូលខ្លួនលេខ១៦៩/២០១៨ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ពីបទពាក់ព័ន្ធករណីឃាតកម្ម តែជនសង្ស័យបានគេចខ្លួនមកសំងំនៅស្រុកកំណើតនៅស្រុកកៀនស្វាយ រហូត កម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបាន កាលពីព្រឹកមិញនេះ នៅចំណុចក្រុមហ៊ុនស្រ៊ុនមុំ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ៕

ប្រភព៖ TVFB