ខ្មែរប៉ុស្ដិ៍ Close

សាលាបច្ចេកទេសដុនបូសស្កូ គ្រូកំពុងបង្រៀនសិស្សសុខៗស្រាប់តែ ផ្ទុះធុងហ្គាសបណ្ដាលរយះរយាយខ្លួនប្រាណបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌បំផុត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 77
សាលាបច្ចេកទេសដុនបូសស្កូ គ្រូកំពុងបង្រៀនសិស្សសុខៗស្រាប់តែ ផ្ទុះធុងហ្គាសបណ្ដាលរយះរយាយខ្លួនប្រាណបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌បំផុត សាលាបច្ចេកទេសដុនបូសស្កូ គ្រូកំពុងបង្រៀនសិស្សសុខៗស្រាប់តែ ផ្ទុះធុងហ្គាសបណ្ដាលរយះរយាយខ្លួនប្រាណបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធម៌បំផុត

ខេត្តព្រះសីហនុ៖ ខណៈគ្រូកំពុងបង្រៀនបច្ចេកទេសដល់សិស្ស មានករណីផ្ទុះធុងហ្គាស ក្នុងរោងជាងក្រឡឹង មានករណីផ្ទុះធុងហ្គាស បណ្តាលឲ្យមនុស្សម្នាក់រយះរយាយខ្លួនប្រាណជាច្រើនកំណាត់ស្លាប់គួរឲ្យអាណោចអាធម៌បំផុត និង៧នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣:៤០នាទី នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោចខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅសាលាបច្ចេកទេសដុនបូសស្កូ ស្ថិតក្នុងក្រុមទី១៨ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍គួឲ្យរន្ធត់នេះ ឈ្មោះ សេង សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្រធានផ្នែកជាងក្រឡឹង ។ ចំណែកអ្នករងរបួសចំនួន ០៧នាក់ មានម្នាក់ ភេទប្រុស រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ អ្នករងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកសាកសពជនរងគ្រោះឈ្មោះ សេង សារ៉ាត់ ជាប្រធានផ្នែកជាងក្រឡឹង ត្រូវដាច់ខ្ទេចខ្ទី រយះរយាយជាច្រើនកំណាត់ ជើងនៅដោយជើង ដៃនៅដោយដៃ មើលទៅគួរឲ្យសង្វេគបំផុត។

ករណីនេះត្រូវបានមន្រ្តីជំនាញស្នងការដ្ឋាននគរបាលខេត្ត កំពុងធ្វើការស្រាវជ្រាវរកមូលហេតុហើយ។

អត្ថបទទាក់ទង