ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 191
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រនៃកម្ពុជា បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ៦៩ឆ្នាំ ឈានចូល៧០ឆ្នាំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា ព្រះអង្គមានហឫទ័យសោមនស្សរីករាយ កោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោ ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ព្រះរាជសារព្រះមហាក្សត្រ បានមានព្រះបន្ទូលបន្តថា «ប្រជារាស្រ្តកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»៕

ខាងក្រោមនេះ ព្រះរាជសារព្រះមហាក្សត្រ ប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង