ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនខ្សែ សម្រាប់ធ្វើការតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាង

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 379
    កម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនខ្សែ សម្រាប់ធ្វើការតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាងកម្ពុជានឹងមានផ្លូវល្បឿនលឿនជាច្រើនខ្សែ សម្រាប់ធ្វើការតភ្ជាប់ជាមួយបណ្តាប្រទេសជិតខាង

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានថ្លែងថា ផ្លូវល្បឿនលឿនផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋ ទាំងក្នុងវិស័យដឹកជញ្ជូន និងការធ្វើដំណើររហ័សទៅ-មក នេះដោយសារឃើញអត្ថប្រយោជន៍បែបនេះ ទើបកម្ពុជាចរចាជាមួយមិត្តចិន គឺក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់របស់ចិន ដែលបានអនុវត្តនៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបន្តថា ដើម្បីការតភ្ជាប់រវាងទីក្រុងភ្នំពេញ និងបាវិត និងតភ្ជាប់ផ្លូវល្បឿនលឿនវៀតណាម ដែលកម្ពុជា ក៏បានធ្វើការជាមួយមិត្តវៀតណាម ហើយវៀតណាមក៏នឹងកសាងផ្លូវល្បឿនលឿនចុះពីទីក្រុងហូជីមិញ មកតភ្ជាប់ផ្លូវល្បឿនលឿនជាមួយកម្ពុជាផងដែរ។ នេះចាត់ទុកថា ជាតភ្ជាប់ដ៏មានសារៈសំខាន់ ហើយក៏ជាផ្នែកនៃការអនុវត្តនូវគម្រោង Highway ASEAN ដែលមុនផ្លូវ Highway ASEAN មានគំនិតផ្តួចផ្តើម ប៉ុន្តែ Highway ASEAN គ្មានលុយនោះទេ។

    លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ឥឡូវនេះ កម្ពុជា តាមរយៈការចូលរួមពីផ្នែកវិស័យឯកជន និងរដ្ឋ គឺអាចតភ្ជាប់ ASEAN Highway រវាងកម្ពុជា-វៀតណាម ហើយតភ្ជាប់ទីក្រុងហូជីមិញ-ភ្នំពេញ-ទីក្រុងបាងកក ឱ្យក្លាយទៅជាការពិត ហើយនៅរសៀលថ្ងៃនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាបផងដែរ៕


     

    អត្ថបទទាក់ទង