ខ្មែរប៉ុស្ដិ៍ Close

    ការដំឡើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនដោយសារការស្រែកដោយក្រុមណាមួយនោះទេ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1711
    ការដំឡើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនដោយសារការស្រែកដោយក្រុមណាមួយនោះទេការដំឡើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនដោយសារការស្រែកដោយក្រុមណាមួយនោះទេ

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងធ្វើកិច្ចការច្រើនណាស់ក្នុងការដំឡើងប្រាក់ខែកម្មករនិយោជិតជារៀងរាល់ឆ្នាំ ដែលការដំឡើងប្រាក់ខែនេះពុំមែនកើតឡើងដោយសារការស្រែករបស់ក្រុមណាមួយនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពេលនេះអស់ពួកក្រុមឥតសាសនា ដែលធ្លាប់បានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីបោះឆ្នោតឆ្នាំ២០១៣ទៀតហើយ។ ដូច្នេះក្រោយបោះឆ្នោតរួចហើយ គឺកម្មករបានឡើងប្រាក់ខែ ហើយដែលបានបញ្ជាក់កាន់តែច្បាស់ថា ពីមុនគេស្រែកថាកម្មករឡើងប្រាក់ខែ ដោយសារពួកគេទាមទារ ប៉ុន្តែពេលនេះអស់ពួកនេះទៅ ប្រាក់ខែនៅតែឡើងដដែល នេះបញ្ជាក់កាន់តែច្បាស់ថា ដោយសាររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំដោះស្រាយទើបមានការ ដំឡើងប្រាក់ខែ មិនមែនដោយសារការស្រែកពីក្រុមណាមួយនោះទេ៕

    អត្ថបទទាក់ទង