ខ្មែរប៉ុស្ដិ៍ Close

កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលស្វាគមន៍និងសំណេះសំណាលជាមួយគណៈប្រតិភូសាខាកាកបាទក្រហមទីក្រុង វូស៊ី (Wuxi) ប្រទេសចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1471
កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលស្វាគមន៍និងសំណេះសំណាលជាមួយគណៈប្រតិភូសាខាកាកបាទក្រហមទីក្រុង វូស៊ី (Wuxi) ប្រទេសចិនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ទទួលស្វាគមន៍និងសំណេះសំណាលជាមួយគណៈប្រតិភូសាខាកាកបាទក្រហមទីក្រុង វូស៊ី (Wuxi) ប្រទេសចិន

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨នេះ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានទទួលស្វាគមន៍ និងសំណេះសំណាលជាមួយគណៈប្រតិភូសាខាកាកបាទក្រហមទីក្រុង វូស៊ី (Wuxi) ប្រទេសចិន ដែលដឹកនាំដោយ លោកស្រី Yin Lanqing អនុប្រធានប្រតិបត្តិនៃសាខាកាកបាទក្រហមទីក្រុង វូស៊ី ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារបុរីអង្គរ រីសត និង ស្ប៉ា ។

ក្នុងឱកាសនោះ លោកស្រី អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់លោកប្រធានគណៈកម្មាធិការសាខា ដែលមិនបានមកទទួលផ្ទាល់នាពេលនេះ លោកស្រីក៏សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសាខាកាកបាទក្រហមទីក្រុង វូស៊ី ។ ជាមួយគ្នានេះដែរ លោកស្រី និងក្រុមប្រតិបត្តិសាខា បានធ្វើការបង្ហាញពីសមិទ្ធផល និងសកម្មភាពនានារបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ព្រមទាំងបានចែករំលែកនូវបទពិសោធន៍ក្នុងការធ្វើកម្មភាពមនុស្សធម៌ ក្នុងការជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះ និងជនងាយរងគ្រោះគ្រប់ប្រភេទនៅក្នុងសហគមន៍។

នាឱកាសនេះដែរ លោកស្រី Yin Lanqing អនុប្រធានប្រតិបត្តិនៃសាខាកាកបាទក្រហមទីក្រុង វូស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចែករំលែកបទពិសោធន៍ ល្អៗជាច្រើន សម្រាប់អនុវត្តន៍ការងារមនុស្សធម៌ តាមស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងវប្បធម៌ ស្រមតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ជនរងគ្រោះ និងជនងាយរងគ្រោះទាំងឡាយ ហើយលោកស្រីនឹងជួយផ្សព្វផ្សាយសកម្មភាពដ៏ប្រពៃនេះដើម្បីជូនដល់ប្រជាជនចិន នៅក្នុងភូមិសាស្ត្រនៃទីក្រុង វូស៊ី៕

អត្ថបទទាក់ទង