ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតថ្លែងអំណរព្រះគុណទូលថ្វាយ សម្តេចព្រះមហាក្សត្រី ដែលបានប្រោសព្រះរាជទានព្រះរាជអំណោយ
លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយជាថ្នាំពេទ្យចំនួន២០កេស និងមីយើងចំនួន ២០០កេស ដល់កាកបាទក្រហមកម្ពុជា។
សារលិខិតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន មានខ្លឹមសារថា «ខ្ញុំម្ចាស់ សូមថ្វាយនូវអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជទានដ៏ថ្លៃថ្លានេះ។ ខ្ញុំម្ចាស់ សូមចាត់ចែងយកព្រះរាជអំណោយទាំងអស់ ទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ឱ្យបានទាន់ពេលវេលា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំម្ចាស់ សូមលំឱនកាយឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាអាទិ៍ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបំផុត ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាប្រោសព្រះរាជទាន ព្រះសព្ទសាធុការពរមហាប្រសើរថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះព្រះមហាក្សត្រីប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
សារលិខិតរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖