ខ្មែរប៉ុស្ដិ៍ Close

ការសម្រេចដាក់តំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាព្រះរាជតំរិៈរបស់ព្រះបរមរតនៈកោដ្ឋ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានទូទៅ 68
ការសម្រេចដាក់តំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាព្រះរាជតំរិៈរបស់ព្រះបរមរតនៈកោដ្ឋ ការសម្រេចដាក់តំបន់រមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាព្រះរាជតំរិៈរបស់ព្រះបរមរតនៈកោដ្ឋ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំឮកថា ការសម្រេចដាក់តំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាព្រះរាជតំរិៈរបស់ព្រះបរមរតនៈកោដ្ឋ ហើយសម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការគាំទ្រទាំងស្រុង។ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជាថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលពិធីនេះធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រីខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅឆ្នាំ១៩៩២។ ប៉ុន្តែដើម្បីសម្រេចឱ្យបាននូវការដាក់បញ្ចូលនេះយើងត្រូវអនុវត្តតាមលក្ខខណ្ឌទាំងឡាយដែលកំណត់ដោយអង្គការយូណេស្កូ។ នេះជាចំណុចដែលយើងត្រូវគោរព និងដោះស្រាយ ដូច្នេះហើយទើបបានជាយើងឈានដល់មានការផ្លាស់ប្តូរទីតាំងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដូចពេលនេះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនគោរព និងដោះស្រាយតាមការកំណត់របស់អង្គការយូណេស្កូទេ នោះតំបន់រមណីយដ្ឋានអង្គររបស់យើង នឹងត្រូវគេដកចេញពីសម្បត្តិបេតិកភ័ណ្ឌពិភពលោកវិញជាមិនខាន ព្រោះវាបានបាត់បង់នូវលក្ខណៈសម្បត្តិជាសកលរបស់តំបន់អង្គរ ដោយសារមនុស្សបានទៅតាំងទីលំនៅខុសច្បាប់ ឬក៏មានការពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលយើងមិនអាចតំរូវបានទៅតាមលក្ខខណ្ឌបច្ចេកទេសរបស់អង្គការយូណេស្កូ ដូចជាការកំណត់តំបន់ទ្រនាប់ទី១ ទី២ ទី៣ ជាដើម។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា ប្រសិនបើកម្ពុជា មិនគោរពតាមលក្ខខ័ណ្ឌទាំងនោះទេ យើងនឹងខាតបង់ទាំងអស់គ្នាមិនខាន ផលប្រយោជន៍ដែលជាតិយើងទទួលបានពីការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក គឺជាតិយើងនឹងទទួលបាននូវការឧបត្ថម្ភគាំទ្រពីមិត្តភ័ក្រ្តបរទេសទាំងការផ្តល់ហិរញ្ញវត្ថុ ការជួសជុល ថែទាំ និងការអភិរក្សនូវប្រាង្គប្រាសាទនានាដែលបានចុះបញ្ជីរួចហើយ ក្នុងនោះមានដូចជា ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទអង្គរវត្តរបស់យើងនេះឯង៕

អត្ថបទទាក់ទង