ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមពិធីឆ្លងឆ្នាំនៅវិមាន ឈ្នះ ឈ្នះ នៅវេលាម៉ោង១២យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមពិធីឆ្លងឆ្នាំនៅវិមាន ឈ្នះ ឈ្នះ នៅវេលាម៉ោង១២យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមពិធីឆ្លងឆ្នាំនៅវិមាន ឈ្នះ ឈ្នះ នៅវេលាម៉ោង១២យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ វិមាននយោបាយ «ឈ្នះ ឈ្នះ» នឹងត្រូវសម្ពោធ។ ការសម្ពោធវិមាននេះ ដើម្បីរំលឹកទៅដល់ការបញ្ចប់សង្គ្រាមនៅកម្ពុជា នាំមកនូវការបង្រួបបង្រួមជាតិ និងការឯកភាពជាតិជាលើកដំបូង ក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំចុងក្រោយ ហើយលោកនឹងអញ្ជើញទៅចូលរួមពិធីឆ្លងឆ្នាំ នៅវិមាន ឈ្នះ ឈ្នះ ផងដែរ នៅវេលាម៉ោង១២យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ជាង១ម៉ឺន៥ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដែលនឹងប្រារព្ធធ្វើឡើងនៅភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា មានតែរូបលោកម្នាក់មិនអាចបង្រួបបង្រួម និងរំដោះប្រទេសជាតិបាននោះទេ គឺមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ដូច្នេះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតគាំទ្រដល់សមិទ្ធផលរបស់ប្រជាពលរដ្ឋខ្មែរផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវឱ្យកម្មករ កម្មការិនីទាំងអស់ ត្រូវរួមគ្នាការពារឲ្យខានតែបាននូវសុខសន្តិភាពមួយនេះ៕

អត្ថបទទាក់ទង