ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន​ សែន៖​ ប្រសិន​ជន​ណា​ចង់​មក​​បំផ្លាញ​នូវ​សុខសន្តិភាពនៅកម្ពុជា គឺ​មិនអាចទៅរួចនោះទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី២ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 55
សម្តេចតេជោ ហ៊ុន​ សែន៖​ ប្រសិន​ជន​ណា​ចង់​មក​​បំផ្លាញ​នូវ​សុខសន្តិភាពនៅកម្ពុជា គឺ​មិនអាចទៅរួចនោះទេ សម្តេចតេជោ ហ៊ុន​ សែន៖​ ប្រសិន​ជន​ណា​ចង់​មក​​បំផ្លាញ​នូវ​សុខសន្តិភាពនៅកម្ពុជា គឺ​មិនអាចទៅរួចនោះទេ

ព្រឹកថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាសហអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលប្រជាមានិតចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដីនាពេលកន្លងមក ហើយ​សម្តេច​រំពឹងថា​បងប្អូន​នឹង​បន្ត​គាំទ្រ​គណបក្សនេះជារៀង រហូតទៅផងដែរ។​ ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកដល់គណបក្សខ្លះ និង​ក្រុម​ខ្លះដែលចង់ប្រកួតប្រជែងជាមួយ​គណបក្សប្រជាជនកម្ពុជា គឺមិនអាចទៅរួចនោះឡើយ ​បើ​ទោះ​បី​ជា​រង់ចាំទៅជាតិក្រោយទៀតក៏ប្រហែលមិនឈ្នះដែរ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ជាតិឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ហើយ​ទៅ​អនាគត​ក៏​នឹង​បន្តអភិវឌ្ឍឱ្យកាន់តែរីកចំរើនបន្ថែមទៀតផងដែរ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីភាពរីកចំរើននៅប្រទេស កម្ពុជា​នា​ពេលបច្ចុប្បន្ន និងភាពសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបផងដែរ ជាក់​ស្តែង​ក្នុងឱកាសឆ្លងឆ្នាំសកល គឺបងប្អូនប្រជាពលរដ្ឋគ្រប់រាជធានី-ខេត្តទាំងអស់​បាន​ដើរ​លេង​សប្បាយ ដោយពុំមាន​ភាពភ័យ​ខ្លាច​អ្វី​នោះឡើយ ខណៈ​ទិដ្ឋភាព​ទាំងនេះ​ហើយ​គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជាមានសុខសន្តិភាពពិតប្រាកដ ហើយ​ប្រសិន​បើ​ជន​ណា​ឬ​ក្រុម​ណា​ចង់​មក​បំផ្លិចបំផ្លាញ​នូវ​សុខសន្តិភាពនេះ គឺ​មិនអាចទៅរួចនោះទេ​ មិនថាកាលៈទេសៈណានោះឡើយ៕

អត្ថបទទាក់ទង