ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២ ព័ត៌មានទូទៅ 68
ក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ ក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ បានចេញលិខិតលេខ ៤៦០៥ អយក.អគអរ ជម្រាបជូនដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត អំពីការសម្រេចពន្យារពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា។

ក្រសួងបានបញ្ជាក់ថា មូលហេតុដែលសម្រេចពន្យាពេលដំណើរការឆ្នាំសិក្សា២០២១-២០២២ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងមត្តេយ្យសិក្សា ដោយសារតែ ដំណើរការរៀន និងបង្រៀនក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាលពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈដល់ដំណាច់ខែមេសា ដោយសារការីករាលដាលនៃមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង។ ដូច្នេះដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយ​គុណភាព បំពេញបាននូវគម្លាតសមត្ថភាពដែលបានបាត់បង់កន្លងមក ដោយសារសាលាផ្អាកដំណើរការ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចពន្យាពេលដំណើរការ​ឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី៣១ ខែតុលា ទៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។

សូមអានលិខិតផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖

អត្ថបទទាក់ទង