ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ ប្រកាសឱ្យសាលាឯកជន រៀបចំប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩ តាមកាលកំណត់រៀងៗខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 47
ក្រសួងអប់រំ ប្រកាសឱ្យសាលាឯកជន រៀបចំប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩ តាមកាលកំណត់រៀងៗខ្លួន ក្រសួងអប់រំ ប្រកាសឱ្យសាលាឯកជន រៀបចំប្រឡងបញ្ចប់ថ្នាក់ទី៦ និងទី៩ តាមកាលកំណត់រៀងៗខ្លួន

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនអាចរៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា ២០២០- ២០២១ ដោយគ្រឹះស្ថានសិក្សាសាម៉ី ជាអ្នកទទួលខុសត្រូវ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។​នេះបើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ ។

ក្រសួងអប់រំ នឹងផ្តល់ការទទួលស្គាល់ចំពោះលទ្ធផលនៃ ការប្រឡងនេះ និងធ្វើអធិការកិច្ចបើចាំបាច់។ គ្រឹះស្ថានសិក្សាឯកជនត្រូវផ្ញើទិន្នន័យមកមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ០១ច្បាប់ និងក្រសួង០១ច្បាប់ (នាយកដ្ឋានកិច្ចការប្រឡង) សម្រាប់ទុកជាឯកសារ ក្រោយពេលលទ្ធលការប្រឡងរួចរាល់ជាស្ថាពរ។

ចំពោះព័ត៌មានលម្អិត​ សូមអានលិខិតខាងក្រោមនេះ៖

អត្ថបទទាក់ទង