ខ្មែរប៉ុស្ដិ៍ Close

សូមបង្កើនការប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 61
សូមបង្កើនការប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបង្កើនការប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០-២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប អូសបន្លាយពីភាគខាងជើងប្រទេសថៃ កាត់លើភាគខាងត្បូងប្រទេសឡាវ និងភាគកណ្តាលប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតីបក់ ក្នុងល្បឿនពីមធ្យមទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១៖ តំបន់ទំនាបកណ្ដាល
* សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយគ្នានោះផ្នែកខ្លះនៃបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់ច្រើន ដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
* សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
* នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕