ខ្មែរប៉ុស្ដិ៍ Close

អាកាសធាតុនឹងចុះត្រជាក់ពី​មធ្យម​ទៅ​បង្គួរ​ ​ពិសេស​ជួរ​ភ្នំដងរែក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 127
អាកាសធាតុនឹងចុះត្រជាក់ពី​មធ្យម​ទៅ​បង្គួរ​ ​ពិសេស​ជួរ​ភ្នំដងរែក អាកាសធាតុនឹងចុះត្រជាក់ពី​មធ្យម​ទៅ​បង្គួរ​ ​ពិសេស​ជួរ​ភ្នំដងរែក

ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អាកាសធាតុ និងចុះត្រជាក់ពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ។

តាមក្រសួងធនធានទឹក ​តំបន់​ទំនាបកណ្តាល​មាន​សីតុណ្ហភាពអប្បបរមា​ ​ចម្លោះ​ពី​ ​២​០​-​២​៣​ ​អង្សា​សេ​ ​សី​តុ​ណ្ហភាព​អតិបរមា​ ​មាន​ពី​ ​៣​០​-​៣​២​ ​អង្សា​សេ​។​ ​អាកាសធាតុ​អា​ចចុះ​ត្រជាក់​ក្នុង​ក​ម្រិ​ត​មធ្យម​ ​ពិសេស​ទំនាប​ភាគ​ពាយ័ព្យ​មាន​ជាអាទិ៍​ ​ខេត្ត​កំពង់ធំ​ ​សៀមរាប​ ​ពោធិ៍សាត់​ ​បាត់​ដំបង​ ​បន្ទាយ​មានជ័យ​ ​និង​ខេត្ត​ប៉ៃលិន​។​

​ចំពោះ​តំបន់​ខ្ពង់រាប​ ​សីតុណ្ហភាពអប្បបរមា​ ​មាន​ពី​ ​១​៧​-​២​១​ ​អង្សា​សេ​ ​សីតុណ្ហភាពអតិបរមា​ ​មាន​ពី​ ​២​៩​-​៣​១​ ​អង្សា​សេ​ ​ខណៈ​អាកាសធាតុ​អា​ចចុះ​ត្រជាក់​ក្នុង​ក​ម្រិ​ត​ពី​មធ្យម​ទៅ​បង្គួរ​ ​ពិសេស​ជួរ​ភ្នំដងរែក​ ​និង​ខ្ពង់រាប​ឦ​សាន្ត​មាន​ដូចជា​ ​ខេត្ត​មណ្ឌលគិរី​ ​រតនគិរី​ ​ព្រះវិហារ​ ​និង​ខេត្ត​ឧត្តរមានជ័យ​ជាដើម​។​

​ដោយឡែក​តំបន់​មាត់សមុទ្រ​ ​សីតុណ្ហភាពអប្បបរមា​ ​មាន​ពី​ ​២​២​-​២​៤​ ​​អង្សា​សេ​ ​សី​តុ​ណ្ហណភាព​អតិបរមា​ ​មាន​ពី​ ​៣​១​-​៣​៣​ ​អង្សា​សេ​ ​នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​អា​ចចុះ​ត្រជាក់​ក្នុង​ក​ម្រិ​ត​ខ្សោយ​។​ ​​ក្រសួង​ធនធាន​ទឹក​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប​ ង្កើ​ន​ការប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​ចុះ​ត្រជាក់​នេះ​៕

អត្ថបទទាក់ទង