ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យក្រុមហ៊ុននាំចូល និងអ្នកចែកចាយថ្នាំកសិកម្ម ត្រូវផ្អាកសកម្មភាពការនាំចូល និងចែកចាយថ្នាំកំចាត់ស្មៅ ជាបណ្ដោះអាសន្ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨ ឯកសារ 58

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានជូនដំណឹងឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនាំចូលថ្នាំកសិកម្មទាំងអស់ ត្រូវផ្អាកជាបណ្ដោះអាសន្ន នូវការនាំចូលថ្នាំកំចាត់ស្មៅគ្រប់ប្រភេទ។

បើតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបានយប់នេះ ក្រសួងកសិកម្ម ក៏បានណែនាំដេប៉ូផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មទាំងអស់ ត្រូវផ្អាកការផ្គត់ផ្គង់ចែកចាយថ្នាំកំចាត់ស្មៅជាបណ្ដោះអាសន្ន រង់ចាំការត្រួតពិនិត្យពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលមានសមត្ថកិច្ចជំនាញ។

ការចេញសេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីពុលប្រជាពលរដ្ឋនៅភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ដែលសង្ស័យទៅលើករណីប្រើប្រាសថ្នាំកសិកម្មខុសច្បាប់៕

សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារលម្អិតនៅខាងក្រោមនេះ៖

អត្ថបទទាក់ទង