ខ្មែរប៉ុស្ដិ៍ Close

កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅខេត្តត្បូងឃ្មុំទទួលបានជោគជ័យដោយសារមានបច្ចេកទេសត្រឹមត្រូវ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 69
កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅខេត្តត្បូងឃ្មុំទទួលបានជោគជ័យដោយសារមានបច្ចេកទេសត្រឹមត្រូវ កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅខេត្តត្បូងឃ្មុំទទួលបានជោគជ័យដោយសារមានបច្ចេកទេសត្រឹមត្រូវ

ត្បូងឃ្មុំ៖ កសិដ្ឋានចិញ្ចឹមគោ មួយកន្លែងនៅខេត្តត្បូងឃ្មុំទទួលបានជោគជ័យ ដោយ សារមានបច្ចេកទេសត្រឹមត្រូវពីមន្ទីរកសិកម្មខេត្ត ដែលធ្វើឱ្យកសិដ្ឋានអាចរកចំណូលបានច្រើន។

លោក ហួត លាង ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមបង្កើតកសិដ្ឋានចិញ្ចឹមគោនេះ តាំងពីឆ្នាំ២០១៣ ដោយមានគោតែ ៧ក្បាលប៉ុណ្ណោះ ប៉ុន្តែដោយ សារការចិញ្ចឹមខ្វះបច្ចេកទេស លែងគោឱ្យដើរស៊ីស្មៅនៅតាមទីវាល មិនបានចាក់ថ្នាំការពារ ទម្លាក់សត្វល្អិត និង មិនបានអនុវត្តន៍ជីវសុវត្ថិភាព បានធ្វើឱ្យអាជីវកម្មមួយនេះស្ទើរដួលរលំ ។ប៉ុន្តែលោកថា នៅឆ្នាំ២០១៦ ក្រោយពីបានមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំ និងផ្តល់បច្ចេលទេសចិញ្ចឹមមានដូចជាការផ្តល់ចំការជ្រើសរើស និងបង្កាត់ ពូជ ការថែទាំ ការចាក់ថ្នាំការពារជំងឺឆ្លងការទម្លាក់សត្វល្អិត និងការធ្វើជីវសុវត្ថិភាព ធ្វើឱ្យកសិដ្ឋានមានការរីកចម្រើនជាបន្តបន្ទាប់។

ការហ្នឹងគឺអត់ជោគជ័យទេ ចង់បរាជ័យហើយខ្ញុំចង់ឈប់តើ តែដោយសារបានមន្ទីរកសិកម្ម គាត់បានចុះមកជួយណែនាំ ឱ្យយើងដាំស្មៅ ធ្វើរោងឱ្យមានរបៀបរៀបរយមិនលែងគោពាសវាលពាសកាល ហើយគាត់មានផ្ដល់បច្ចេកទេសមានសៀវភៅឱ្យយើងមើល នឹងចុះមកបង្រៀនដល់កសិដ្ឋាន ខ្ញុំធ្វើតាមក្បួនបច្ចេកទេសដែលមន្ទីរបានបង្រៀនហ្នឹង ខ្ញុំសាកធ្វើតាមមន្ទីរ ធ្វើឱ្យខ្ញុំជោគជ័យតាំងពីឆ្នាំ ២០១៦ មក គោខ្ញុំចំណេញច្រើន រហូតមកដល់ឥឡូវគឺជោគជ័យ ។

លោកបន្ថែមថា បច្ចុប្បន្នកសិដ្ឋានមានវាលស្មៅចំនួន៦ ហិកតា សម្រាប់ទុកឱ្យសត្វស៊ីដោយលាយផ្សំជាមួយចំណីសម្រេច មានកាកស្រាបៀរ និងដំឡូងមី។ លោកបញ្ជាក់ថា ហើយក្រៅពីចំណូលបានពីលក់គោរស់ នៅមានចំណូលដ៏សំខាន់មួយទៀតគឺលក់លាមកគោ ក្នុង១ឆ្នាំលក់បានប្រមាណជាជាង៨០លានរៀលទៀតផង។ លោកបញ្ជាក់ទៀតថា ទៅថ្ងៃមុខកសិដ្ឋាននឹងឈប់បង្កាត់ពូជគោដោយធម្មជាតិទៀតហើយ ពោលគឺបង្វែរមកបង្កាត់ពូជគោតាមបែបសិប្បនិមិ្មតវិញ ដោយកន្លងមកថ្មីៗនេះ ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានជួយឧបត្ថម្ភធុងរក្សាទឹកមេជីវិតសត្វគោដល់កសិដ្ឋាន ដើម្បីបង្កាត់ពូជគោបែបសិប្បនិម្មិត។

សូមបញ្ជាក់ថា បច្ចុប្បន្នកសិដ្ឋានរបស់លោក ហួត លាង មានចិញ្ចឹមគោ(កូន ជំទង់ មេ និងគោបា)សរុបជាង ៤០០ក្បាល ជាមធ្យមគាត់អាចលក់គោបានចំនួនពី ៦ទៅ៨ក្បាលក្នុង១ថ្ងៃ ចំពោះតម្លៃគោរស់ទិញចូលតម្លៃ ១៣ ៨០០រៀលក្នុងមួយគីឡូក្រាម និងលក់គោរស់ចេញ ១៤ ៥០០រៀលក្នុងមួយគីឡូក្រាម ដោយគោមួយក្បាលលក់ចេញមានទម្ងន់ជាង៣០០គីឡូក្រាម ៕

អត្ថបទទាក់ទង