ប្រុងប្រយ័ត្ន!!! បុរសក្មេងម្នាក់ត្រូវឆក់ដោយអគ្គីសនីនៅពេលគាត់កំពុងប្រើទូរស័ព្ទអំឡុងពេលបញ្ចូលថ្ម

ដោយ៖ ស៊ីវេត មធុរ៉ា​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |

ភ្នំពេញ៖ នៅគ្រប់ស្រទាប់យុវ័យ យើងដឹងទាំងអស់គ្នាហើយ ប្រហែលជាមានការចាប់អារម្មណ៍ និងបានដឹងតិចណាស់នៅអំពី​ការគ្រោះថ្នាក់ដោយចៃដន្យពីការប្រើទូរស័ព្ទដៃក្នុងអំឡុងពេលបញ្ចូលថ្មបណ្តើរ។ វាមានហានីភ័យខ្ពស់ណាស់វាអាចអោយយើងគ្រោះថ្នាក់ដោយចៃដន្យបំផុត។ ការប្រើប្រាស់ទូរស័ព្ទដៃស្របពេលយើងបញ្ចូលថ្ម ពិតជាគ្រោះថ្នាក់បំផុត ប៉ុន្តែមនុស្សមួយចំនួនជាច្រើនមិនបានយកចិត្តទុកដាក់ និងខ្វល់អំពីវានោះទេ។

រូបភាព៖ កំពុងប្រើទូរស័ព្ទដៃស្របពេលសាកថ្ម

ដូចនៅក្នុងវីដេអូខាងក្រោមនេះបុរសម្នាក់នៅក្នុងការិយាល័យកំពុងធ្វើការ គាត់កំពុងប្រើទូរស័ព្ទដៃក្នុងអំឡុងពេលទូរស័ព្ទបញ្ចូលថ្ម ស្រាប់មានការផ្ទុះចរន្តអគ្គីសនី ។ នៅពេលភ្លាមៗនោះដែរ បុរសដែលអង្គុយធ្វើការក្បែរគាត់ក៏បានវាស ទូរស័ព្ទចេញពីដៃបុរសដែលបានឆក់ដោយអគ្គីសនីនោះ យ៉ាងរហ័ស។

រូបភាព៖ ពេលផ្ទុះឆក់អគ្គីសនី និងបុរសម្នាក់ដើរចេញទៅវាស ទូរស័ព្ទចេញពីខ្លួនបុរសនោះ

ប៉ុន្តែហាក់ដូចជាមិនទាន់បានយកពីដៃបុរសនោះ១០០% ទេ រហូតដល់មានការផ្ទុះខ្សែរភ្លើងម្តងទៀត បុរសដែលបានឆក់ដោយអគ្គីសនីនោះបានរមៀពីកៅអីអង្គុយដួលលើការ៉ូតែម្តង។ អ្នកដែលអ្នកជុំវិញខ្លួនគាត់ហាក់ដូចជាមិនសូវចាប់អារម្មណ៍នឹងគាត់សោះ។

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង