ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែនថ្លែងថា បញ្ហាសង្រ្គាម និងទណ្ឌកម្មអាចបំផ្លាញវិស័យទេសចរណ៍ថែមទៀត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 66
សម្តេចតេជោ ហ៊ុន សែនថ្លែងថា បញ្ហាសង្រ្គាម និងទណ្ឌកម្មអាចបំផ្លាញវិស័យទេសចរណ៍ថែមទៀត សម្តេចតេជោ ហ៊ុន សែនថ្លែងថា បញ្ហាសង្រ្គាម និងទណ្ឌកម្មអាចបំផ្លាញវិស័យទេសចរណ៍ថែមទៀត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ថែមពីវិបត្តិកូវីដ-១៩ បញ្ហាថ្មីក៏បានមកដល់ដែលវាអាចបំផ្លាញវិស័យទេសចរណ៍ថែមទៀត នោះនៅត្រង់ថា ចាប់ផ្តើមពីសង្រ្គាមនិងទណ្ឌកម្ម បានបង្កើតឱ្យមានស្ថានភាពមិនច្បាស់លាស់ នៃពិភពលោកមួយដែលបែកបាក់ និងគ្មានសណ្តាប់ធ្នាប់។

សម្តេចបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាមិនមែនត្រឹមតែបញ្ហាសង្រ្គាមនៅអ៊ុយក្រែនទេ ក៏ប៉ុន្តែវាក៏ផ្តើមចេញពីទណ្ឌកម្ម ដែលបញ្ហាទណ្ឌកម្មនោះ វាក៏បង្កើតឱ្យមានចលាចលទីផ្សារ ទូទាំងពិភពលោក។ ការព្រមានជាបន្តបន្ទាប់ពី IMF មិនមែនគ្មានហេតុផលនោះទេ។ កំណើនសេដ្ឋកិច្ចពិភពលោកអាចនឹងធ្លាក់ចុះជាបន្តបន្ទាប់ អតិផរណានៅតាមបណ្តាប្រទេស គឺមានការកើនឡើង។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់បញ្ជាក់ថា បញ្ហានេះវាក៏ទាក់ទងទៅនឹងជីវភាពរស់នៅរបស់ប្រជាជននៅតាមបណ្តាប្រទេស ហើយជាពិសេសសំបុត្រយន្តហោះអាចឡើងថ្លៃមួយជាពីរ នោះហើយដែលជាផលប៉ះពាល់អាចរំខានដល់វិស័យទេសចរណ៍ផងដែរ៕

អត្ថបទទាក់ទង