ខ្មែរប៉ុស្ដិ៍ Close

ពាក្យសម្តីដ៏មានអត្ថន័យ ៥ឃ្លាពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 24
ពាក្យសម្តីដ៏មានអត្ថន័យ ៥ឃ្លាពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពាក្យសម្តីដ៏មានអត្ថន័យ ៥ឃ្លាពីសំណាក់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

១. គួរគប្បីចេះភាសាទាំង ៧ – ភាសាកំណើត, ភាសាសាកល, ភាសាបច្ចេកវិទ្យា, ភាសាឯកទេស, ភាសាការទូត, ភាសាកាយវិការ, និងភាសាអាស៊ាន។

២. ចង់ធ្វើជំនួញជោគជ័យ ត្រូវតែមានអាវុធដែល វៃអត់បែក ចាក់អត់ធ្លុះ វាយអត់មុត គឺចំណេះដឹង។

៣. ធ្វើជាមនុស្សកុំដ្រាម៉ាតាមគ្នា យើងត្រូវរឹងមាំ យើងម្ចាស់ការ យើងកុំផ្ដេកផ្ដួល កុំទន់ជ្រាយ យើងទាញខ្លួនយើងមក ហើយយើងស្វាហាប់ ដាក់ខ្លួនឱ្យមុឺងម៉ាត់ រួចដើរទៅមុខ។

៤. បើក្រៗឱ្យថ្លៃថ្នូរ បើមានៗឱ្យគេគោរព កុំឱ្យក្រថោកទាប កុំឱ្យមានដោយគេជេ។

៥. បើចង់ក្លាយជាសហគ្រិនពូកែ ត្រូវមានចំណេះដឹងពិតប្រាកដលើជំនាញដែលគ្រោងនឹងធ្វើ – ត្រូវមានទំនុកចិត្តលើខ្លួនឯង – ត្រូវមានការគាំទ្រពីញាតិមិត្តបងប្អូន និងដៃគូជំនួញ។

មិនមានអ្វីដែលកើតឡើងនៅក្នុងពេលមួយយប់នោះទេ អ្វីៗសុទ្ធសឹងតែត្រូវការពេលវេលា ការអត់ធ្មត់ និងការតស៊ូ៕

ប្រភពដោយ៖ Mengly J. Quach, MD, MPH
រៀបរៀងដោយ៖ Business Aphirouh

អត្ថបទទាក់ទង