ខ្មែរប៉ុស្ដិ៍ Close

ខ្លឹមសារសំខាន់ៗនៃសន្និសីទសារព័ត៌មានដោយលោក Jens Stoltenberg អគ្គលេខាធិការ អង្គការ NATO បន្ទាប់ពីកិច្ចប្រជុំកម្រិតប្រមុខរដ្ឋ និងរដ្ឋាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 35
ខ្លឹមសារសំខាន់ៗនៃសន្និសីទសារព័ត៌មានដោយលោក Jens Stoltenberg អគ្គលេខាធិការ អង្គការ NATO  បន្ទាប់ពីកិច្ចប្រជុំកម្រិតប្រមុខរដ្ឋ និងរដ្ឋាភិបាល ខ្លឹមសារសំខាន់ៗនៃសន្និសីទសារព័ត៌មានដោយលោក Jens Stoltenberg អគ្គលេខាធិការ អង្គការ NATO បន្ទាប់ពីកិច្ចប្រជុំកម្រិតប្រមុខរដ្ឋ និងរដ្ឋាភិបាល

មេដឹកនាំ NATO ទើបតែបានសម្រេចចិត្តផ្លាស់ប្តូរនិងពង្រឹងសម្ព័ន្ធភាពរបស់យើងនៅក្នុងពេលវេលាដ៏សំខាន់នេះសម្រាប់សន្តិសុខរបស់យើង។ សង្គ្រាមរបស់ប្រធានាធិបតី Putin នៅអ៊ុយក្រែនបានបំផ្លាញសន្តិភាពនៅអឺរ៉ុប និងបានបង្កើតវិបត្តិសន្តិសុខដ៏ធំបំផុតនៅអឺរ៉ុប បើគិតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក។

NATO បានឆ្លើយតបដោយភាពខ្លាំង និងការឯកភាពគ្នា ហើយការដឹកនាំនិងភាពក្លាហានរបស់ប្រធានាធិបតី Zelenskyy បានក្លាយជាកម្លាំងជំរុញទឹកចិត្តសម្រាប់យើងទាំងអស់គ្នា ហើយខ្ញុំរីករាយដែលលោកអាចចូលរួមក្នុងកិច្ចប្រជុំរបស់យើងនៅថ្ងៃនេះ។

ប្រធានាធិបតី Zelenskyy បានបញ្ជាក់យ៉ាងច្បាស់ថា «អ៊ុយក្រែនបាននិងកំពុងពឹងផ្អែកលើការគាំទ្ររបស់យើង ហើយសាររបស់យើងទៅកាន់លោកគឺច្បាស់ៗដូចគ្នា ដែលនោះគឺ : អ៊ុយក្រែននឹងនៅតែអាចពឹងផ្អែកលើយើងបានគ្រប់ពេលដែលអ៊ុយក្រែនត្រូវការ»។

សម្ព័ន្ធមិត្តនឹងបន្តផ្តល់ជំនួយផ្នែកយោធានិងហិរញ្ញវត្ថុសំខាន់ៗ ហើយថ្ងៃនេះ បណ្តាមេដឹកនាំបានយល់ព្រមពង្រឹងការគាំទ្រ ដោយបានអនុម័តកញ្ចប់ជំនួយដ៏ទូលំទូលាយសម្រាប់អ៊ុយក្រែន ដែលមានរួមបញ្ចូលទាំងការធានានូវទំនាក់ទំនង, សុវត្ថិភាព, ប្រេង, សម្ភារៈវេជ្ជសាស្រ្ដ, អាវក្រោះ, បរិក្ខារប្រឆាំងគ្រាប់មីន និងការគំរាមកំហែងដោយគីមីនិងជីវសាស្រ្ត បូករួមនឹងប្រព័ន្ធប្រឆាំងនឹងដ្រូនដែលអាចចល័តទីបាន។

សម្រាប់រយៈពេលវែង យើងនឹងជួយអ៊ុយក្រែនផ្លាស់ប្តូរពីការពឹងផ្អែកលើឧបករណ៍សម័យសូវៀត ទៅជាការពឹងផ្អែកលើឧបករណ៍ទំនើបៗរបស់ NATO, បង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងពង្រឹងស្ថាប័នការពារជាតិ និងសន្តិសុខរបស់អ៊ុយក្រែនបន្ថែមទៀត។ ទាំងអស់នេះបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះអនាគតរបស់អ៊ុយក្រែន ហើយការប្តេជ្ញាចិត្តរបស់យើងនឹងមិនផ្លាស់ប្តូរទេ។

ប្រទេសអ៊ុយក្រែនដែលឯករាជ្យនិងរឹងមាំ គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពរបស់តំបន់អឺរ៉ូ-អាត្លង់ទិក។ ថ្ងៃនេះ មេដឹកនាំ NATO បានសម្រេចចិត្តផ្លាស់ប្តូរជាមូលដ្ឋាននូវសមត្ថភាពការពារ និងទប់ទល់របស់យើងដើម្បីឆ្លើយតបទៅនឹងតថភាពសន្តិសុខថ្មី។

យើងនឹងពង្រឹងការការពារនៅជួរមុខ, យើងនឹងពង្រឹងក្រុមប្រយុទ្ធរបស់យើង នៅក្នុងសម្ព័ន្ធភាពភាគខាងកើត, យើង នឹងផ្លាស់ប្តូរកងកម្លាំងឆ្លើយតបរបស់ NATO (NATO Response Force) ហើយយើងនឹងបង្កើនចំនួនកងកម្លាំងត្រៀមខ្លួនឱ្យបានច្រើនដល់ជាង ៣០ម៉ឺននាក់។

យើងក៏នឹងបង្កើនសមត្ថភាពរបស់យើងក្នុងការពង្រឹងគ្រឿងបរិក្ខារនិងស្តុកសម្ភារៈយោធា, សមត្ថភាពដាក់ពង្រាយទ័ពដូចជាកងកម្លាំងការពារដែនអាកាស, ពង្រឹងការគ្រប់គ្រងនិងការបញ្ជា និងផែនការការពារដោយនឹងមានចាត់តាំងកងកម្លាំងដើម្បីការពារសម្ព័ន្ធមិត្តជាក់លាក់ណាមួយរបស់យើង។

នេះគឺជាលើកទីមួយហើយ បើគិតចាប់តាំងពីសង្រ្គាមត្រជាក់មកដែលយើងមានផែនការបែបនេះ ជាមួយនឹងកងកម្លាំងដែលបានរៀបចំទុកជាមុន។ ពួកគេនឹងធ្វើការជាមួយកងកម្លាំងការពារប្រទេស ហើយពួកគេនឹងអាចស្វែងយល់កាន់តែច្បាស់ពីទីតាំងក្នុងតំបន់, គ្រឿងបរិក្ខារ និងកន្លែងស្តុកទុកសម្ភារៈ។ ដូច្នេះយើងអាចធ្វើការពង្រឹងបានលឿនជាងមុន។

នៅថ្ងៃនេះ សម្ព័ន្ធមិត្តបានប្តេជ្ញាចិត្តឡើងវិញចំពោះការសន្យាដែលយើងបានធ្វើនៅក្នុងឆ្នាំ ២០១៤ ក្នុងការចំណាយឱ្យបានយ៉ាងហោចណាស់ ២% នៃ GDP លើវិស័យការពារជាតិ។ ចាប់តាំងពីឆ្នាំ ២០១៤ មក សម្ព័ន្ធមិត្តអឺរ៉ុបនិងកាណាដាបានចំណាយទឹកប្រាក់បន្ថែមចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក ហើយឥឡូវនេះ សម្ព័ន្ធមិត្តចំនួន ៩ បានឈានទៅដល់ ឬឈានលើសគោលដៅ ២%។ សម្ព័ន្ធមិត្ត ១៩ ទៀត មានផែនការច្បាស់លាស់ដើម្បីឈានទៅសម្រេចវាឱ្យបាននៅត្រឹមឆ្នាំ ២០២៤ ហើយ ៥ ប្រទេសផ្សេងទៀត ក៏មានការប្ដេជ្ញាចិត្តជាក់លាក់ក្នុងការសម្រេចនូវគោលដៅនេះផងដែរ។

សម្ព័ន្ធមិត្តក៏កំពុងបង្កើនការវិនិយោគទៅលើសមត្ថភាពទំនើបៗផងដែរ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការដាក់ពង្រាយនិងការធ្វើសមយុទ្ធរបស់ NATO ហើយយើងបានយល់ព្រមបង្កើនមូលនិធិរួមរបស់ NATO ដើម្បីផ្តល់ហិរញ្ញប្បទានជាសម្ភារៈបរិក្ខារដែលត្រូវការជាចាំបាច់សម្រាប់ការពង្រឹង ក៏ដូចជាការហ្វឹកហ្វឺន និងការធ្វើសមយុទ្ធជាច្រើនជាមួយដៃគូរបស់យើង។

យើងកំពុងជួបប្រទះនូវការផ្លាស់ប្តូរដ៏ខ្លាំងក្លានៅក្នុងបរិស្ថានសុវត្ថិភាពរបស់យើង ហើយការប្រកួតប្រជែងជាយុទ្ធសាស្ត្រក៏កំពុងកើនឡើងផងដែរនៅជុំវិញពិភពលោក។ ដូច្នេះហើយ ថ្ងៃនេះបណ្តាមេដឹកនាំបានគាំទ្រគោលគំនិតយុទ្ធសាស្ត្រថ្មីរបស់ NATO (Strategic Concept)។

គោលគំនិតយុទ្ធសាស្ត្របច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០១០ ហើយគោលគំនិតថ្មីមានភាពខុសគ្នាខ្លាំងពីអ្វីដែលយើងបានព្រមព្រៀងគ្នាកាលពីពេលនោះ។ ឯកសារនេះបានលើកឡើងយ៉ាងច្បាស់ថា «រុស្ស៊ីគឺជាការគំរាមកំហែងដ៏ចម្បង និងដោយផ្ទាល់បំផុតចំពោះសន្តិសុខរបស់យើង» ខណៈដែលនៅក្នុងគោលគំនិតបច្ចុប្បន្ន យើងបានបញ្ជាក់ថា «រុស្ស៊ីគឺជាដៃគូយុទ្ធសាស្ត្រ»។

នៅក្នុងគោលគំនិតបច្ចុប្បន្ន យើងមិនបានលើកឡើងអំពីប្រទេសចិននោះទេសូម្បីតែមួយម៉ាត់ ក៏ប៉ុន្តែនៅក្នុងគោលគំនិតថ្មីនេះ សម្ព័ន្ធមិត្តបានបញ្ជាក់ថា «គោលនយោបាយបង្ខិតបង្ខំរបស់ចិនបានដើរផ្ទុយពីផលប្រយោជន៍, សន្តិសុខ និងគុណតម្លៃរបស់យើង»។ គោលគំនិតថ្មីក៏បានកំណត់នូវជំហររួមរបស់យើងផងដែរក្នុងការប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត។

ថ្ងៃនេះយើងបាន ចាត់វិធានការសំខាន់ៗផ្សេងទៀត ដើម្បីបន្តការសម្របខ្លួនរបស់យើង។ យើងកំពុងបើកដំណើរការមូលនិធិ ច្នៃប្រឌិតរបស់ NATO (Innovation Fund)។ ដោយទទួលបានការគាំទ្រពីសម្ព័ន្ធមិត្ត វានឹងបណ្តាក់ទុនចំនួន ១ ពាន់លានអឺរ៉ូ នៅក្នុងការចាប់ផ្តើមអាជីវកម្ម និងមូលនិធិ ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដែលអាចប្រើបាន ២ គោលដៅ ដូចជា «បញ្ញាសិប្បនិម្មិត» ។ រួមគ្នាជាមួយ «NATO’s Defense Innovation Accelerator for North Atlantic» ឬ DIANA មូលនិធិថ្មីនឹងទាញយកបច្ចេកវិទ្យាថ្មីៗនិងល្អបំផុតដើម្បីបម្រើឱ្យសន្តិសុខរបស់តំបន់អាត្លង់ទិក។

ការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ធំរបស់យើង ហើយអង្គការ NATO បានប្តេជ្ញាចូលរួមចំណែកនៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់មកលើសន្តិសុខរបស់យើង។ នៅថ្ងៃនេះ យើងបានអនុម័តវិធីសាស្រ្តថ្មីមួយដើម្បីកំណត់ការបំភាយឧស្ម័នផ្ទះកញ្ចក់យោធា ហើយយើងបានអនុម័តគោលដៅជាក់ស្តែងមួយចំនួនដើម្បីកាត់បន្ថយការបំភាយឧស្ម័នរបស់ NATO។

គោលបំណងរបស់យើងគឺ «ការកាត់បន្ថយការបំភាយឧស្ម័នដោយ ស្ថាប័ន និងបញ្ជាការដ្ធានរបស់ NATO ឱ្យបានយ៉ាងហោចណាស់ ៤៥% នៅត្រឹមឆ្នាំ ២០៣០ ហើយយើងនឹងធ្វើដំណើរឆ្ពោះទៅរក Net Zero នៅត្រឹមឆ្នាំ ២០៥០»។ នេះគឺជាជំហានដ៏សំខាន់មួយសម្រាប់សម្ព័ន្ធភាពរបស់យើង។ យើងមិនអាចជ្រើសរើសយកជម្រើសណាមួយរវាងការមានយោធាបៃតង ឬយោធាខ្លាំងនោះទេ គឺយើងត្រូវការមានវាទាំងពីរ។

ដូច្នេះ យើងត្រូវតែរក្សាប្រសិទ្ធភាព ប្រតិបត្តិការ និងការត្រៀមខ្លួនរបស់យើង ទន្ទឹមនឹងពេលដែលយើងបន្តសម្របខ្លួន។ នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ និងពោរពេញទៅដោយការប្រកួតប្រជែង យើងត្រូវតែធ្វើការឱ្យបានកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសនិងអង្គការដែលមានចិត្តគំនិតដូចគ្នា។

នៅរសៀលនេះ ដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិក របស់យើង ដូចជាអូស្ត្រាលី, ជប៉ុន, នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េ នឹងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ NATO ជាលើកដំបូង ហើយវាក៏នឹងមានការចូលរួមពីសហភាពអឺរ៉ុប, ហ្វាំងឡង់ ហ្សកហ្ស៊ី និងស៊ុយអែតផងដែរ។

ថ្ងៃនេះ បណ្តាមេដឹកនាំ NATO បានយកការសម្រេចចិត្តជាប្រវត្តិសាស្ត្រ ក្នុងការអញ្ជើញហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិករបស់អង្គការ NATO ។ កិច្ចព្រមព្រៀងដែលបានបញ្ចប់កាលពីយប់មិញដោយប្រទេសទួរគី, ហ្វាំងឡង់ និងស៊ុយអែតបានត្រួសត្រាយផ្លូវសម្រាប់ការសម្រេចចិត្តនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រទេសទួរគី, ហ្វាំងឡង់ និងស៊ុយអែតដែលបានទទួលយកការអញ្ជើញរបស់ខ្ញុំឱ្យចូលរួមនៅក្នុងការចរចាដើម្បីស្វែងរកផ្លូវរួបរួមគ្នា។ នៅក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ វាគឺជាការងារដ៏លំបាក ដោយមានការទាក់ទងគ្នាទៅវិញ ទៅមកនៅក្នុងកម្រិតផ្សេងៗគ្នាជាច្រើន។

មន្ត្រីជាន់ខ្ពស់បានចូលរួមនៅក្នុងកិច្ចពិភាក្សា ២ ជុំនៅទីក្រុងព្រុចសែលក្រោមការជ្រោមជ្រែងរបស់ខ្ញុំ ហើយកាលពីយប់មិញ យើងបានជួបជាមួយប្រធានាធិបតី Erdoğan, ប្រធានាធិបតី Niinistö និង នាយករដ្ឋមន្ត្រី Andersson ហើយយើងបានឈានដល់កិច្ចព្រមព្រៀងចុង ក្រោយមួយដែលជាកិច្ចព្រមព្រៀងដ៏ល្អសម្រាប់ទួរគី, ហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាសម្រាប់ NATO ទាំងមូល។

ការសម្រេចចិត្តអញ្ជើញហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកបានបង្ហាញថា «ទ្វាររបស់ NATO បានបើកចំហ ហើយប្រធានាធិបតី Putin មិនបានទទួលជោគជ័យក្នុងការបិទទ្វាររបស់ NATO នោះទេ» ហើយវាក៏បានបង្ហាញផងដែរថា «យើងគោរពសិទ្ធិអធិបតេយ្យភាពរបស់គ្រប់ជាតិសាសន៍ទាំងអស់ក្នុងការជ្រើសរើសផ្លូវដើររបស់ពួកគេ»។

យើងបានគោរពប្រទេសហ្វាំងឡង់ និងស៊ុយអែត នៅពេលដែលពួកគេសម្រេចចិត្តស្ថិតនៅក្រៅអង្គការ NATO អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក៏ប៉ុន្តែបន្ទាប់មក យើងក៏បានស្វាគមន៍ពួកគេ និងគោរពការសម្រេចចិត្តរបស់ពួកគេក្នុងការចូលរួមជាមួយយើង។

សម្ព័ន្ធមិត្ត NATO ត្រូវបានពង្រឹង ហើយ NATO បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ Baltic, Nordic ។ ជាក់ស្តែងនៅពេលពួកគេក្លាយជាសមាជិក យើងនឹងអាចធ្វើការបានច្រើនជាងនេះជាមួយគ្នា ហើយយើងនឹងធ្វើការធានាថា «យើងនឹងការពារសម្ព័ន្ធមិត្តទាំងអស់របស់យើង បូករួមទាំងហ្វាំងឡង់ និងស៊ុយអែត»។

ពាក់ព័ន្ធនឹងការតាំងមូលដ្ឋានអចិន្ត្រៃយ៍នៅក្នុងប្រទេសទាំងនេះ យើងត្រូវមើលលើធាតុផ្សំសំខាន់ៗចំនួន ៣ ដែល៖

ទី១ ៖ គឺកងកម្លាំងជួរមុខ ដោយក្នុងនោះ យើងនឹងធ្វើការពង្រឹងក្រុមប្រយុទ្ធនៅសមរភូមិដែលត្រូវបានដាក់ពង្រាយរួចរាល់រហូតដល់កម្រិតកងពលតូច។ ដូច្នេះ យើងនឹងមានវត្តមានយោធាកាន់តែច្រើន ជាពិសេស នៅតំបន់ភាគខាង កើតនៃសម្ព័ន្ធមិត្តរបស់យើង។

ធាតុទី២ ៖ គឺស្តុកទុកសម្ភារៈ។ ជាទូទៅ ការផ្លាស់ទីមនុស្សអាចទៅបានយ៉ាងលឿន ក៏ប៉ុន្តែការផ្លាស់ទីឧបករណ៍ធុនធ្ងន់ដូចជារថក្រោះចម្បាំង គ្រាប់រំសេវ ប្រេងឥន្ធនៈ និងគ្រឿងផ្គត់ផ្គង់គ្រប់ប្រភេទ ត្រូវចំណាយពេលវេលាយូរ។ ដូច្នេះ ប្រសិនបើយើងមានស្តុកសម្ភារៈនៅនឹងកន្លែង វាអាចនឹងត្រូវបានដាក់ពង្រាយយ៉ាងលឿនរួមជាមួយកងម្លាំង។

ដូច្នេះជាលើកដំបូងចាប់តាំងពីសង្រ្គាមត្រជាក់ យើងនឹងមានកងកម្លាំងដែលបានចាត់តាំងទុកជាមុនកាន់តែច្រើននៅក្នុងប្រទេសកំណើតរបស់ពួកគេ ក៏ប៉ុន្តែកងកម្លាំងទាំងនេះនឹងត្រូវចល័តចេញ-ចូល ហើយពួកគេនឹងទទួលបានការហ្វឹកហាត់អំពីរបៀបប្រតិបត្តិការ រួមគ្នាជាមួយកងកម្លាំងក្នុងប្រទេសដទៃទៀត ដូចជានៅក្នុងប្រទេស Baltic ឬ នៅប្រទេសប៉ូឡូញ ឬនៅកន្លែងផ្សេងទៀតនៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់យើងដើម្បីពង្រឹងនិងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកនៅក្នុងករណីចាំបាច់។

សាររបស់មេដឹកនាំទាំងអស់នៅក្នុងកិច្ចប្រជុំនេះ និងនៅក្នុងបន្ទប់នេះគឺ «ការគាំទ្រយ៉ាងខ្លាំងក្លា» ហើយវាមិនត្រឹមតែជាការបង្ហាញអំពីពីការគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានប្រកាសផងដែរនូវការបន្តផ្តល់ប្រព័ន្ធ, សព្វាវុធ និងគ្រឿងបរិក្ខារទៅឱ្យប្រទេសអ៊ុយក្រែន។

អាល្លឺម៉ង់បានចេញសេចក្តីប្រកាស ន័រវែសបានចេញសេចក្តីប្រកាស ហើយប្រទេសផ្សេងៗទៀតក៏បានចេញសេចក្តីប្រកាសផងដែរ ក្នុងការបន្តផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន។ ហូឡង់ក៏បានប្រកាសអំពីការបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀតដល់អ៊ុយក្រែនផងដែរ។

ដូច្នេះនេះគឺជាអ្វីដែលយើងកំពុងធ្វើ ដែលមិនមែនមានត្រឹមតែពាក្យសម្ដីនោះទេ ក៏ប៉ុន្តែវាមានទាំងការអនុវត្តជាក់ស្តែងផងដែរ។ វាបានបង្ហាញយ៉ាងច្បាស់ថា «សម្ព័ន្ធមិត្តបានត្រៀមរៀបចំខ្លួនសម្រាប់កិច្ចខិតខំប្រឹងប្រែងរយៈពេលវែង»។ សង្គ្រាមគឺជារឿងដែលមិនអាចទាយទុកជាមុនបានទេ ក៏ប៉ុន្តែយើងអាចត្រៀមខ្លួនទុកជាមុនបាន។

នេះក៏ជាសារដ៏ច្បាស់លាស់ពីប្រធានាធិបតី Zelensky មកកាន់យើងគ្រប់គ្នានៅក្នុងបន្ទប់នេះផងដែរ ហើយចម្លើយរបស់យើងគឺ «យើងបានត្រៀមរៀបចំខ្លួនរួចហើយ»។ ពួកគេកំពុងតស៊ូដើម្បីឯករាជ្យ និងដើម្បីគុណតម្លៃដែលមានសារៈសំខាន់សម្រាប់ NATO ដែលនោះគឺ «អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្រប់ជាតិសាសន៍»។ ដូច្នេះហើយ វាគឺជាបញ្ហាសម្រាប់សន្តិសុខរបស់យើងគ្រប់គ្នា។

ការផ្តោតអារម្មណ៍របស់យើង នៅពេលឥឡូវនេះគឺ «ការគាំទ្រអ៊ុយក្រែន»។ ដូចគ្នានឹងសង្គ្រាមដទៃទៀតដែរ សង្រ្គាមនេះនឹងបញ្ចប់ទៅនៅតុចរចា ក៏ប៉ុន្តែវាគឺជារឿងដ៏សំខាន់ក្នុងការជួយឱ្យអ៊ុយក្រែនអាចទទួលបានកិច្ចព្រមព្រៀងមួយដែលស្របតាមការចង់បានរបស់អ៊ុយក្រែន និងដែលអាចទទួលយកបានសម្រាប់អ៊ុយក្រែន។ ប៉ុន្តែការផ្តោតអារម្មណ៍របស់យើងនៅពេលនេះគឺ «ការគាំទ្រពួកគេ នៅលើសមរភូមិ»។

ទាក់ទងនឹងការចូលរួមនៅក្នុង NATO របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត មកទល់ពេលនេះវាគឺជាដំណើរការដ៏លឿនបំផុតមិនធ្លាប់មាន ដោយក្នុងនោះ ហ្វាំងឡង់និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកនៅក្នុងខែឧសភា ហើយនៅចុងខែមិថុនានេះ បណ្តាមេដឹកនាំបានទទួលយកពួកគេជាសមាជិក ហើយយើងនឹងចុះហត្ថលេខាលើពិធីសារចូលជាសមាជិក (Accession Protocol)។

ហើយអ្វីដែលនៅសេសសល់គឺការផ្តល់សច្ចាប័នពីសភាចំនួន ៣០។ ខ្ញុំមិនអាចនិយាយអ្វីជំនួសមុខ ឬសន្យាអ្វីជំនួសមុខឱ្យសភាទាំង ៣០ បានទេ។ ក៏ប៉ុន្តែសាររបស់យើងនៅទីនេះគឺ «សម្ព័ន្ធមិត្តរបស់យើងទាំងអស់មានឆន្ទៈខ្ពស់ក្នុងការធ្វើការជាមួយសភា ដើម្បីអាចឱ្យពួកគេផ្តល់សច្ចាប័នបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។ ប៉ុន្តែប្រទេសផ្សេងៗ មាននីតិវិធីខុសៗគ្នា។ ហេតុដូច្នេះហើយវានឹងត្រូវចំណាយពេលមួយរយៈនៅក្នុងសភាទាំង ៣០។

ខ្ញុំសង្ឃឹមថា «សម្ព័ន្ធមិត្តទាំងអស់នឹងបំពេញតាមគោលការណ៍ណែនាំដែលយើងបានកំណត់ និងព្រមព្រៀងគ្នានៅឆ្នាំ ២០១៤ សម្រាប់ទសវត្សរ៍រហូតមក ដល់ឆ្នាំ ២០២៤»។ ចាប់តាំងពីពេលនោះមក ពិភពលោក មានលក្ខណៈកាន់តែគ្រោះថ្នាក់។ ជាទូទៅ វាគឺជារឿងងាយស្រួលជាងក្នុងការវិនិយោគលើវិស័យសុខាភិបាល, វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ជាជាងការបែងចែកថវិការសម្រាប់វិស័យការពារជាតិ ហើយនេះគឺជាមូលហេតុដែលសម្ព័ន្ធមិត្ត NATO បានកាត់បន្ថយការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីសង្គ្រាមត្រជាក់បានបញ្ចប់។

ប៉ុន្តែប្រសិនបើយើងអាចកាត់បន្ថយការចំណាយលើវិស័យការពារជាតិ នៅពេលដែលភាពតានតឹងកំពុងធ្លាក់ចុះ នោះយើងក៏ត្រូវតែអាចមានលទ្ធភាពដូចគ្នាក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ នៅពេលដែលភាពតានតឹងកើនឡើង ជាពិសេសនៅពេលដែលយើងគ្រប់គ្នាកំពុងរស់នៅក្នុងពិភពលោកដែលកាន់តែគ្រោះថ្នាក់ជាងមុន។

ដូច្នេះ ខ្ញុំសូមសាទរចំពោះការពិតដែលថា «សម្ព័ន្ធមិត្ត NATO ទាំងអស់បានបង្កើនការចំណាយលើវិស័យការពារជាតិ»។ មិនមែនសម្ព័ន្ធមិត្តទាំងអស់សុទ្ធតែអាចសម្រេចបាននូវគោលដៅ ២% នៅត្រឹមឆ្នាំ ២០២៤ នោះទេ។ ក៏ប៉ុន្តែភាគច្រើននៃពួកគេគឺមានផែនការបែបនេះ ហើយសម្ព័ន្ធមិត្តកាន់តែច្រើនឡើងៗ បាននិងកំពុងឈានទៅសម្រេចបាននូវគោលដៅ ២% ឬជិត នឹងគោលដៅនេះបំផុត។

ដូច្នេះ នេះគឺជាសារមួយទៅកាន់សម្ព័ន្ធមិត្តទាំងអស់ បូករួមទាំងកាណាដាផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ ខ្ញុំសូមសាទរចំពោះការពិតដែលថា «កាណាដា និងសម្ព័ន្ធមិត្តផ្សេងទៀតកំពុងផ្តល់នូវការបណ្តុះបណ្តាលសមត្ថភាពនិងការរួមចំណែកដល់បេសកកម្មនិងប្រតិបត្តិការរបស់ NATO»។

កាណាដាបាននិងកំពុងដឹកនាំក្រុមសមរភូមិនៅឡាតវី ហើយខ្ញុំបានទៅកាន់ទីនោះជាមួយនាយករដ្ឋមន្ត្រី Trudeau និងជាមួយក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេស ហើយខ្ញុំក៏សូមសាទរ ចំពោះការពិតដែលថា «កាណាដានៅពេលឥឡូវនេះ កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសឡាតវី ក៏ដូចជាការរួម ចំណែកដល់ការការពារសមូហភាពរបស់យើង»៕ https://www.nato.int/cps/en/natohq/opinions_197288.htm

អត្ថបទទាក់ទង