ខ្មែរប៉ុស្ដិ៍ Close

ឆ្នាំនេះ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
ឆ្នាំនេះ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ឆ្នាំនេះ កម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលរួមដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន។

តាមការគ្រោងទុក ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំកិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប ដោយមានសមាសភាពចូលរួមមាន រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ឧត្តមមន្រ្តី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្រ្តីបរិស្ថាន ចិន ជប៉ុន និងកូរ៉េ និង អាស៊ីបូព៌ា មាន រុស្សី អាមេរិក ឥណ្ឌា អូស្រ្តាលី និងនូវែលហ្សេឡង់ និងប្រតិភូកម្ពុជា៕