ខ្មែរប៉ុស្ដិ៍ Close

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 988
    សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣

    សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថានឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ហើយឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបេក្ខជនដែលត្រៀមបន្តវេនទៅតាមការរៀបចំរបស់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ។

    សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាការរៀបចំត្រៀមទុកជាមុនសម្រាប់មេដឹកនាំរបស់កម្ពុជាជំនាន់ថ្មី បើសិនមិនបានត្រៀមជាមុននោះទេ អាចនឹងមានវិបត្តិកើតឡើងដោយប្រការណាមួយ។

    ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សង្ឃឹមថា មជ្ឈដ្ឋាននានាទទួលស្គាល់ការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕

    អត្ថបទទាក់ទង