លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការហួសចិត្តថា មានអ្នកសារព័ត៌មានម្នាក់ហ៊ានយកប្រពន្ធខ្លួនឯងឱ្យបរទេសសេពកាមហើយខ្លួនឯងជាអ្នកថតរូបទៀត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា មានអ្នកសារព័ត៌មានម្នាក់ បានយកប្រពន្ធខ្លួនឯងទៅឲ្យបរទេសសេពកាម ហើយខ្លួនឯងជាថតវីដេអូថែមទៀត។ អ្នកសារព័ត៌មានម្នាក់ ដែលយកប្រពន្ធខ្លួនឯង ទៅឲ្យបរទេសសេពកាមនោះ គឺរឿងនេះជារឿងដែលមិននឹកស្មានដល់ ហើយបែរជាបញ្ហានេះ មានអ្នកលើកឡើងថា ជាការរំលោភសិទ្ធិ លើសេរីភាពសារព័ត៌មានទៅវិញ។ លោកបានថ្លែងដូចនេះនៅថ្ងៃពុធទី១១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ជិត៧ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះមិនមែនជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះឡើយ ប៉ុន្តែជាការកាត់ទោសលើការប្រព្រឹត្តបទល្មើសផ្លូវភេទ។ លោក បានបន្តថា អ្នកសារព័ត៌មាននេះ គឺបានប្រព្រឹត្តទង្វើអាក្រក់លើសពីសត្វតិរច្ឆានទៀតសូម្បីប្រពន្ធខ្លួនឯងយកទៅឱ្យបរទេសសេពកាម ហើយមានវីដេអូមួយទៀត បង្ហាញថាអ្នកសារព័ត៌មានរូបនេះបានទៅ សាហាយប្រពន្ធគេទៀតដែលលោកមិនចង់បញ្ចេញឈ្មោះឡើយ៕