ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់កូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ ព័ត៌មានទូទៅ 33
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់កូវីដ-១៩ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្វាយសារថ្លែងអំណរព្រះគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលព្រះរាជទាន៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់កូវីដ-១៩

និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា ៤០ម៉ឺនដុល្លារ សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាម សារលិខិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលទទួលបាននៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

សូមជម្រាបថា ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ត្រូវបានលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង ប្រគល់ជូនរាជរដ្ឋាភិបាលតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។

នេះជាលើកទី៤ហើយ ដែលព្រះអង្គទាំងទ្វេ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវិភាគទាន ជាព្រះរាជទ្រព្យផ្ទាល់ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសរុបទាំង ៤លើក មានចំនួន ៣,៧០០,០០០ដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទទាក់ទង