លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអំពីអាយុមន្ត្រីរាជការដែលត្រូវចូលនិវត្តន៍គឺត្រូវកំណត់យកត្រឹមអាយុ៦០ឆ្នាំ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបញ្ជាក់ថា អាយុចូលនិវត្តន៍របស់មន្រ្តីរាជការគឺត្រូវកំណត់យកត្រឹមអាយុ ៦០ឆ្នាំ ហើយលោកក៏បានអំពាវនាវសូមឱ្យក្រសួង មន្ទីរទាំងអស់ត្រូវអនុវត្តឱ្យបានគ្រប់គ្នា។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ថា ដើម្បីជួយស្រ្តីរងគ្រោះទន់ខ្សោយឱ្យកាន់តែមានសប្រសិទ្ធភាព លោក នឹងពិចារណាក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់លោកដើម្បីជួយដល់ជនរងគ្រោះដែលជាស្រ្តីក្រីក្រផងដែរ៕