ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាពផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍប្រទេសចេញពីគំនរផេះផង់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 48
សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាពផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍប្រទេសចេញពីគំនរផេះផង់ សម្ដេចតេជោ ហ៊ុន សែន៖ កត្តាសន្តិភាពផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍប្រទេសចេញពីគំនរផេះផង់

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីស្វែងរកសន្តិភាព ហើយកត្តាសន្តិភាពផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់កម្ពុជាដើម្បីធ្វើការអភិវឌ្ឍប្រទេសចេញពីគំនរផេះផង់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះ ពិភពលោកគេកំពុងស្រែករកសន្តិភាព ខណៈកំពុងប្រឈមមុខនឹងសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន សង្រ្គាមនុយក្លេអ៊ែរ និងប្រឈមលទ្ធភាពនៃសង្រ្គាមលោកលើកទី៣ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា បើសិនគ្មានសន្តិភាពទេ កុំនិយាយពីការអភិវឌ្ឍ ហើយក៏កុំនិយាយទៅដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ជាក់ស្តែងយើងមើលប្រទេសអ៊ុយក្រែន ដែលកំពុងប្រឈមមុខនឹងសង្រ្គាមនិងការរើសអើង ប្រជាជនរស់នៅក្រោមគ្រាប់ផ្លោង ខ្វះស្បៀងអាហារបរិភោគផងដែរ៕

អត្ថបទទាក់ទង