ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ភ្ញៀវទេសចរណ៍មិនដែលមកលេង នៅកន្លែងដែលច្របូកច្របល់ អសន្តិសុខនោះទេ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ភ្ញៀវទេសចរណ៍មិនដែលមកលេង នៅកន្លែងដែលច្របូកច្របល់ អសន្តិសុខនោះទេ! លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ភ្ញៀវទេសចរណ៍មិនដែលមកលេង នៅកន្លែងដែលច្របូកច្របល់ អសន្តិសុខនោះទេ!

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ទៅលើកត្តាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺត្រូវតែធានាធ្វើ យ៉ាងណាកុំឱ្យកម្ពុជា មានអំពើភេរវកម្មកើតឡើងនៅតាមតំបន់ទេសចរណ៍ នានា មិនថាតែនៅតាមតំបន់ទេសចរណ៍នោះទេ ត្រូវធ្វើឱ្យភូមិមួយ រោងចក្រមួយ សណ្ឋាគារមួយ សហគ្រាស សុទ្ធតែក្លាយទៅជាតំបន់ សុខសាន្ត។

លោក បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងឱកាស អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដែលប្រព្រឹត្ត ទៅនៅសណ្ឋាគារសុខាភ្នំពេញ ស្ថិតក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល លោកនឹងបន្តរួមដំណើរជាមួយប្រជាជនការពារសន្តិភាពមិនត្រូវឱ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងស្ថានភាពច្របូកច្របល់ណាមួយកើតឡើងនោះទេ គេមិន ទៅលេងនៅកន្លែងដែលច្របូកច្របល់នោះទេ គេច្បាស់ជាចង់ ទៅលេងកម្សាន្តនៅទីកន្លែងដែលមានសុវត្ថិភាព។ តួយ៉ាង ពេលនេះ មាននរណាដែលដាក់ស្នើសុំទិដ្ឋាការទៅលេងប្រទេសស៊ីរី នៅលីប៊ី នៅយេម៉ែន ពោលគឺពុំមានអ្នកណាដែលចង់ទៅលេងនៅតំបន់ដែលងាយ រងគ្រោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ទេសចរបច្ចុប្បន្ន កាន់តែធ្វើ ដំណើរទៅឆ្ងាយហើយទៅគ្រប់តំបន់ដែលមានរមណីដ្ឋានដែលត្រូវបានរៀបចំឱ្យមានផ្លូវចូលទៅដល់ ពួកគេនឹងធ្វើដំណើរទៅប្រកបដោយសុវត្ថិភាព។ តាមរយៈបុណ្យទាននីមួយៗ យើងបានទទួលព័ត៌មានគួរឱ្យពេញចិត្ត ដែលមានទេសចរកើនឡើងនិងប្រកបដោយសុវត្ថិភាព ដូចនេះត្រូវបន្ត ការលើកទឹកចិត្តសម្រាប់ការផ្តល់សុខសុវត្ថិភាពដល់ប្រជាជនទូទៅ និងរាប់ទាំងវិស័យទេសចរណ៍ផងដែរ។ លោក ក៏បានថ្លែងការកោតសរ សើរចំពោះនគរបាលផ្នែកទេសចរណ៍ ក៏ដូចជាទេសចរណ៍ផ្នែកបេតិកភ័ណ្ឌ ដែលបានធ្វើកិច្ចការដ៏ល្អនៅក្នុងការងារនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់បញ្ជាក់ថា ដើម្បីឱ្យទេសចរណ៍ មកលេងនៅប្រទេសរបស់យើង អ្វីដែលយើងធ្លាប់បានធ្វើកន្លងទៅហើយ ដែលទទួលជោគជ័យរួចមកហើយ ត្រូវខិតខំបន្តទៀត ការផ្សព្វផ្សាយ ព័ត៌មានតាមទូរទស្សន៍សំខាន់ៗពីទេសចរណ៍កម្ពុជាគឺជារឿងមួយហើយ តែការផ្សព្វផ្សាយតាមរយៈអ្នកទេសចរណ៍ដែលអញ្ជើញមកលេងកម្ពុជា ទើបជារឿងដែលសំខាន់៕

អត្ថបទទាក់ទង