ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ

បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៣ថ្ងៃ នៅទីក្រុងសូហ្វីយ៉ា សាធា រណរដ្ឋប៊ុលហ្ការី ប្រកបដោយលទ្ធផលដ៏ត្រចេះត្រចង់រួចមក នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរ ចាកចេញពីទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ក្នុងដំណើរនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញហើយ។

នៅអាកាសយានដ្ឋានអន្តរជាតិ សូ ហ្វីយ៉ា វត្តមាននៃការអញ្ជើញជូនដំណើរលោកនាយករដ្ឋមន្រ្តី រួមមាន លោក ហ្គ័រ ហ្គ័រហ្គើ អេវ អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀទណាម លោក ប៉ូល សេងគី ភារៈធារី នៃឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតនៃប្រទេសកម្ពុជាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី បានចាកចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ក្នុងការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសអឺរ៉ុបខាងកើតចំនួន៣ រួមមានសាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្ការី។ ដំណើរបំពេញទស្សន កិច្ចផ្លូវការទីកាន់ប្រទេសអឺរ៉ុបខាងកើតទាំងបី របស់លោកនាយករដ្ឋមន្រ្តី ទទួលបាននូវលទ្ធផលដ៏ត្រចេះត្រចង់បំផុត ពិសេសការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក៕

អត្ថបទទាក់ទង