ខ្មែរប៉ុស្ដិ៍ Close

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពជាកត្តាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 52
សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពជាកត្តាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពជាកត្តាអាទិភាពខ្ពស់បំផុតសម្រាប់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយពេលជាងពាក់កណ្តាលជីវិតទៅហើយក្នុងការស្វែងរកសន្តិភាព និងការថែក្សាការពារសន្តិភាពដែលជាកត្តាសំខាន់បំផុតសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ភ្នំពេញ) ដែលពិធីធ្វើនៅក្នុងខេត្តកំពង់ស្ពឺ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលនេះពិភពលោកទាំងមូល កំពុងស្រែករកសន្តិភាព ដោយសារមើលឃើញពីផលវិបាកនៃសង្រ្គាមដែលកំពុងកើតឡើងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាក៏និយាយទៅដល់ប្រជាធិបតេយ្យផងដែរ ប៉ុន្តែកត្តាសន្តិភាព គឺជាចំណុចអាទិភាពបំផុត សម្រាប់ការរស់រានមានជីវិត និងការអភិវឌ្ឍនៅកម្ពុជា៕

អត្ថបទទាក់ទង