ខ្មែរប៉ុស្ដិ៍ Close

តំបន់ទេសចរណ៍ ៣ កន្លែងថ្មីសន្លាង ដូចសម័យបារាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 205
តំបន់ទេសចរណ៍ ៣ កន្លែងថ្មីសន្លាង ដូចសម័យបារាំង តំបន់ទេសចរណ៍ ៣ កន្លែងថ្មីសន្លាង ដូចសម័យបារាំង

សំណង់អគាររចនាដូចសម័យបារាំងជាច្រើន កំពុងរីកឡើងនៅខេត្តនៃទឹកដីអង្គរ និងរាជធានីភ្នំពេញ នៅក្នុងប្រទេសកម្ពុជា បានបំលែងជាតំបន់ទេសចរណ៍ បង្ហាញខ្លួននិងខ្លះកំពុងត្រៀមលេចមុខឲ្យប្រជាជនខ្មែរបានឃើញ ក៏ដូចជាស្រូបទាញភ្ញៀវទេសចរបរទេសផងដែរ។ ចង់ដឹងទិដ្ឋភាពប្លែកភ្នែកបែបណា សូមទស្សនារូបភាពខាងក្រោមនេះ៖

១. ផ្សារទេសចរណ៍ខ្មែរ The Bazaar

ផ្សារនេះ ត្រូវបានសង់ឡើងនៅជាន់ទី៤នៃផ្សារទំនើបសូរិយា ដោយមានសំណង់ស្ថាបត្យកម្មល្បីៗ និងអគារបុរាណប្រមាណ ១០អគារ ប្រមូលផ្ដុំគ្នាលើទីធ្លាប្រហែលជាង១ពាន់ម៉ែត្រការ៉េ។

សំណង់ស្ថាបត្យកម្មទាំងនោះ មានដូចជា មហោស្រពចតុមុខ ស្ថានីយប៉ុស្តិ៍បូលីស វិមានឯករាជ្យ ផ្សារថ្មី ស្តាតអូឡាំពិក សារមន្ទីរជាតិ អគារធនាគារចាស់ និង សំណង់អគារបារាំងជាដើម។

២. មជ្ឈមណ្ឌលកម្សាន្ត The Heritage Walk

សំណង់អគារថ្មីសន្លាងមួយនៅកណ្ដាលក្រុងសៀមរាប ជាមជ្ឈមណ្ឌលកម្សាន្តបង្កើតឡើងក្រោមការបោះទុន និងសាងសង់ដោយកូនខ្មែរនោះឈ្មោះថា The Heritage Walkជាការចនាថ្មី ដែលបញ្ចូលក្បាច់ក្បូរបែបខ្មែរសម័យបារាំង ។

សំណង់នេះ នឹងដំណើរការនៅខែមិថុនា ឆាប់ៗនេះ ដែលរំពឹងថា នឹងប្រមូលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឲ្យ ស្គាល់ផលិតផលខ្មែរ ដូចជាកន្លែងកម្សាន្ត និងកន្លែងទទួលទានអាហារដ៏សំបូរបែបជាមួយបទពិសោធថ្មីដែលមិនធ្លាប់មានពីមុនមក។

៣. សណ្ឋាគារផ្កាយ ៥ Hyatt Regency Phnom Penh

សំណង់អគារបារាំងចំណាស់មួយ ធ្លាប់ជាអតីតហាងកាហ្វេដ៏ល្បីនាអំឡុងពេលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ៊ុនតាក់) ចូលមកប្រទេសកម្ពុជា កំពុងក្លាយជាជាសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះថា Hyatt Regency Phnom Penh នៅចំកណ្ដាលបេះដូងទីក្រុងភ្នំពេញ។

សណ្ឋាគារលំផ្កាយ៥នេះ មានតម្លៃ ១០០លានដុល្លារអាមេរិក កម្ពស់ ១៤ជាន់ ស្ថិតនៅតាមផ្លូវលេខ១៧៨ នៅចំហៀងនៃសារមន្ទីរជាតិ គ្រោងបញ្ចប់ឆ្នាំ ២០២០។