ខ្មែរប៉ុស្ដិ៍ Close

    កុំ​ភ្លេច​ទៅ​លេង​អង្គរសង្ក្រាន្ត​ចូលឆ្នាំថ្មី នៅ​ខេត្ត​សៀម​រាប​

    ដោយ៖ ឱក ច័ន្ទវត្តី ​​ | ថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3775
    កុំ​ភ្លេច​ទៅ​លេង​អង្គរសង្ក្រាន្ត​ចូលឆ្នាំថ្មី នៅ​ខេត្ត​សៀម​រាប​កុំ​ភ្លេច​ទៅ​លេង​អង្គរសង្ក្រាន្ត​ចូលឆ្នាំថ្មី នៅ​ខេត្ត​សៀម​រាប​

    ស្វាគមន៍ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៨ !! ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី​ ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨ ពិតជាមហាសប្បាយ។

    សូមមហាគ្រួសារខ្មែរ ចូលរួមទាំងអស់គ្នា ដើម្បីកំសាន្ត សាមគ្គីភាព មោទនភាព និង អភិរក្សមរតកជាតិខ្មែរ ។ អង្គរសង្ក្រាន្ត​មាន​ការ​រៀប​ចំ​កម្មវិធី​កម្សាន្ត​សប្បាយ​ជា​ច្រើន ។

    គេតែង​តែ​ដំ​ណាល​ថា កើត​មាន​ជា​ខ្មែរ បើ​​មាន​ឱកាសបាន​ទៅ​ទស្សនាអង្គរវត្តនៅ​ខេត្ត​សៀម​រាប បាន​១ដង​ ឬច្រើនដង​ គឺពិតជាដក់ជាប់​ក្នុង​ចិត្ត​ និង​មិន​ស្តាយក្រោយ​​នោះ​ទេ។

    សូម​សំ​ណាង​ល្អ ជ័យ​មង្គល រកស៊ីមាន​បាន​ សម្រាប់​បងប្អូន​ខ្មែរ និង​ភ្ញៀវអន្តរជាតិ និង​សូម​គោរព​ជូន​ពរឱ្យ​ការធ្វើ​ដំ​ណើរបាន​សុខសប្បាយ និង​សុវត្ថិភាព ។