ខ្មែរប៉ុស្ដិ៍ Close

តំបន់ទេសចរណ៍អាថ៍កំបាំង «តំបន់ដីសើម» ដែលបងប្អូនពុំធ្លាប់បានដឹង

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 172

សូមគោរពជំរាបសួរបងប្អូន លោក លោកស្រីអ្នកនាងកញ្ញា នៅលើបណ្តាញសង្គម ហ្វេសបុក ទាំងអស់គ្នា យើងទាំងអស់គ្នានៅតែមិនទាន់ដឹងនៅឡើយថានៅប្រទេសកម្ពុជាយើងមានសម្បត្តិធម្មជាតិជាច្រើនដែលយើងមិនទាន់បានដឹងនៅឡើយ។ បងប្អូនប្រហែលជាធ្លាប់ដឹងតែអំពីរមណីដ្ឋានដែលល្បីតៗគ្នាតែប៉ុណ្ណោះ តែមានរមណីដ្ឋានធម្មជាតិជាច្រើននៅប្រទេសកម្ពុជាដែលបងប្អូនប្រជាពលរដ្ឋខ្មែរមិនបានដឹងនៅឡើយដូចជារមណីដ្ឋាន ទឹកជ្រោះអន្លង់ស្វាយ, ជ្រោះជ្រៀវដែលមានទីតាំងនៅតាមតំបន់ភ្នំឱរ៉ាល់ ដែលពុំទាន់មានការពេញនិយមនៅឡើយដោយសារស្ថានភាពផ្លូវពិបាកធ្វើដំណើរទៅកាន់កន្លែងនោះ។

យើងងាកត្រលប់មកមើលការផ្តល់សេចក្តីអត្ថាធិប្បាយតាមបណ្តាញសង្គម Facebook របស់ អនុបណ្ឌិត​ តាំង ម៉េងឈុន (Mater of Business Administration) អំពីតំបន់ទេសចរណ៍ «ដីសើម» ដែលមានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដែលមានចម្ងាយពីកោះរាជបុត្រប្រមាណជា១គីឡូម៉ែត្រ។ អ្វីដែលជាចំនុចសំខាន់នៅតំបន់«ដីសើម» គឺមានលក្ខណៈធម្មជាតិសុទ្ធសាត ដូចជាដើមរុក្ខជាតិផ្កាព្រៃ តូចធំ តំបន់ដីសើមនេះមានលក្ខណៈល្អមែនចំពោះ ភ្ញៀវជាតិ និងអន្តរជាតិណាដែលចង់បានភាពស្ងប់ស្ងាត់ និងចង់ប្រស្រ័យទាក់ទងជាមួយនឹងធម្មជាតិដូចជាការស្តាប់នូវសូរសម្រែកសត្វព្រៃផ្សេងៗ ។

ដូចនេះហើយប្រសិនបើលោក លោកស្រីអ្នកនាងកញ្ញា ចង់បានដំណើរកំសាន្តតាមបែបលក្ខណៈៗ​ ធម្មជាតិ លោក លោកស្រីអាចមកកាន់តំបន់ដីសើមបាន។

សូមទស្សនាវីដេអូអត្ថាធិប្បាយខាងក្រោម

ប្រភព៖ FACEBOOK ACCOUNT (Mengchhun Tang) បើយើងមើលអំពីដំណើរជីវិតរបស់លោក លោកមានបទពិសោធន៍ជាច្រើនអំពីការធ្វើទស្សនៈកិច្ចនៅតាមតំបន់រមណីដ្ឋានជាច្រើនកន្លែង ជាតិ និងអន្តរជាតិ លោកមានជំនេញធ្វើសេចក្តីអត្ថាធិប្បាយល្អអំពីតំបន់រមណីដ្ឋាននានា…៕

អត្ថបទទាក់ទង