ខ្មែរប៉ុស្ដិ៍ Close

ក្មេងតូចមួយគូ បង្ហាញសមត្ថភាពដែលធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី America’s Got Talent

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 2012
ក្មេងតូចមួយគូ បង្ហាញសមត្ថភាពដែលធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី America’s Got Talentក្មេងតូចមួយគូ បង្ហាញសមត្ថភាពដែលធ្វើឲ្យភ្ញាក់ផ្អើលក្នុងកម្មវិធី America’s Got Talent

ដៃគូ​ចម្រៀង​ដែល​ឧស្សាហ៍​បង្ហាញ​ខ្លួន​ជាមួយ​គ្នា​លើ​ឆាក​កម្មវិធី​ធំ​ៗ គឺ​ Jeffrey Li និង​ Celine Tam សុទ្ធ​តែ​តារា​ចម្រៀង​វ័យ​ក្មេង​ដែល​ទាក់​ទាញ​​បាន​បេះដូង​មហាជន​ឲ្យ​ស្រឡាញ់​ពេញ​ចិត្ត​គ្រប់គ្នា ក៏ព្រោះ​តែ​ភាព​ក្លាហាន​ និង​ទឹកដម​សំឡេង​ដ៏​ពីរោះ​របស់​ពួកគេ​ទាំង​ ២។

អ្វីដែល​ពិសេស​នោះ​ គឺ​ Celine និង​ Jeffrey សុទ្ធ​តែ​បាន​ចូលរួម​បង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​ America’s Got Talent និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​ជា​ច្រើន​មិន​ត្រឹម​តែ​តំបន់អាស៊ី​ទេ ប៉ុន្តែ​នៅ​ជុំវិញ​ពិភពលោក។


(Jeffrey Li)


(Celine Tam)

ក្មេង​ស្រី​ហុងកុងអាយុ​ ១០​ឆ្នាំ​ Celine Tam បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ប្រកួត​មុន​ Jeffrey ១ឆ្នាំ ពោល​គឺនៅឆ្នាំ ២០១៧ ប៉ុន្តែ​គួរ​ឲ្យស្ដាយ​នាង​មិន​បាន​ទទួល​ជ័យជម្នះ​នោះទេ។ ចំណែក​ Jeffrey ដែល​មានអាយុ​ ១៣ឆ្នាំ​ ជាជនជាតិចិន-កាណាដារូបនេះ​វិញ​ កំពុង​តស៊ូ​ស្វិតស្វាញ​ និង​ស្ថិត​លើ​វិថី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់​ជាមួយ​បេក្ខជន​ដទៃទៀត។

Celine Tam ក្នុង​វគ្គ Audition នៃ​កម្មវិធី America’s Got Talent ឆ្នាំ ២០១៧

Jeffrey Li ក្នុង​វគ្គ Audition នៃ​កម្មវិធី America’s Got Talent ឆ្នាំ ២០១៨​

កន្លង​មក​ ក្មេង​ប្រុស​ស្រី​ទាំង​ ២​បាន​ឡើង​ច្រៀង​ជាមួយ​គ្នា​ជា​រឿយៗ ក្នុង​កម្មវិធី​ធំៗជា​​ច្រើន​នា​ពេល​កន្លង​មកដូចជា​ កម្មវិធី​ Little Big Shots និង​ កម្មវិធីការប្រកួត​ជ្រើសរសើ​បវរកញ្ញា​ពិភពលោក​ឆ្នាំ ២០១៧ជាដើម។

ចង់ដឹង​ការសម្ដែង​របស់​អ្នក​ទាំង​ ២​ពេល​ច្រៀង​រួមគ្នា​ ញ៉ាំង​កម្មវិធី​រឹត​តែ​ពិសេស​យ៉ាងណា សូម​ទស្សនា​ដូច​តទៅ៖

អត្ថបទទាក់ទង