ខ្មែរប៉ុស្ដិ៍ Close

    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៥៣០នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែកញ្ញា ឆ្នាំ២០២១ ព័ត៌មានទូទៅ 969
    កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៥៣០នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់កូវីដ-១៩ ៖ អ្នកឆ្លងថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៥៣០នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់

    ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៨៣៩នាក់ អ្នកជាសះស្បើយចំនួន ៥៣០នាក់ និងអ្នកស្លាប់ចំនួន​ ១៨នាក់។

    បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មាន ១០៩នាក់ ជាករណីនាំចូល និងក្រៅពីនោះជាករណីឆ្លងក្នុងសហគមន៍។

    សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១០៩,៩២៦នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១០១,១៨៥នាក់ និងស្លាប់សរុបចំនួន ២,២៦១នាក់៕

    អត្ថបទទាក់ទង