សប្បុរសជនជាច្រើន បាននិងកំពុងចូលរួមបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ត្រៀមថវិកាបម្រុងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃនោះ សប្បុរសជនជាច្រើនបានប្រកាសចូលរួមជាបន្តបន្ទាប់ក្នុងការបរិច្ចាគថវិកាដើម្បីជួយក្នុងការងារនេះ។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ពីទីកន្លែង និងរបៀបដែលប្រជាពលរដ្ឋអាចចូលរួមបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌នេះបាន ទី១) ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី លេខទូរស័ព្ទ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង ទី២) តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
សប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន៖
- ឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកា ១លានដុល្លារ
- អ្នកឧកញ៉ា ហុង ពីវ បានបរិច្ចាគថវិកា ៣លានដុល្លារ
- អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ៣លានដុល្លារ
- ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា បរិច្ចាគថវិកា ១០ម៉ឺនដុល្លារ
- អ្នកឧកញ៉ា ចេន ហ្ស៉ី ដែលបានបរិច្ចាគថវិកា ៣លានដុល្លារ
- ឧកញ៉ា ហេង សិទ្ធី បរិច្ចាគថវិកា ១លានដុល្លារ
- ក្រុមហ៊ុន ជីបម៉ុង គ្រុប បានបរិច្ចាគថវិកា ៣លានដុល្លារ
- ឧកញ៉ា សុខ គង់ បរិច្ចាគថវិកា ១លានដុល្លារ
- លោកស្រី ទ្រី សុខា បរិច្ចាគថវិកា ១ម៉ឺនដុល្លារ
- ឯកឧត្តម ជាវ តាយ និងលោកជំទាវ បរិច្ចាគថវិកា ៥ម៉ឺនដុល្លារ
- ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកា ៣លានដុល្លារ
- ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន៧ខែ ក្នុងឆ្នាំ២០២១
- ឧកញ៉ា ជា សារ៉ន បរិច្ចាគថវិកា ២០ម៉ឺនដុល្លារ
- អ្នកឧកញ៉ា ឃុន សៀ បរិច្ចាគថវិកា ៥០ម៉ឺនដុល្លារ
- សម្តេច ហេង សំរិន ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ៨លានរៀលក្នុង១ខែ រយៈពេល៦ខែ
- លោក ឡៅ ម៉េងឃីន និងលោកស្រី ជិន សុភាព បរិច្ចាគថវិកា៣លានដុល្លារ
- ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ បរិច្ចាគថវិកា ២ម៉ឺនដុល្លារ
- ឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ (ឧកញ៉ាលក្ខ៍) បរិច្ចាគថវិកា៥ម៉ឺនដុល្លារ
- ឧកញ៉ា លី យ៉ុងផាត់ និងលោកជំទាវ បរិច្ចាគថវិកា៣លានដុល្លារ
- ឯកឧត្តម កិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
- កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត បានបរិច្ចាគថវិកាចំនួន ៤,០០០,០០០ រៀល
- តារាចម្រៀងស្រី កញ្ញា តន់ ចាន់សីម៉ា បានបរិច្ចាគថវិកាចំនួន ១០លានរៀល
- តារាចម្រៀងប្រុស លោក ខេម បានបរិច្ចាគថវិកាចំនួន ១០លានរៀល
- ឯកឧត្តម ស៊ុន ចាន់ថុល និងលោកជំទាវ បរិច្ចាគថវិកា៣ម៉ឺនដុល្លារ
- ឯកឧត្តម វេង សាខុន និងលោកជំទាវ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
- តំណាងរាស្រ្ត កែវ ពិសិដ្ឋ ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ២លានរៀលក្នុង១ខែ រយៈពេល៦ខែ
- ឯកឧត្តម អ៉ិត សំហេង បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្តម ម៉ៅ ហាវណ្ណាល់ និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- លោក ឡេង និមល ប្អូនប្រុសបង្កើតរបស់ឧកញ៉ា ឡេង ណាវ៉ាត់ត្រា បរិច្ចាគថវិកា ៤ពាន់ដុល្លារ
- ឧកញ៉ា ឡេង ប្រុស បរិច្ចាគថវិកា ៥ពាន់ដុល្លារ
- ឧកញ៉ា អ៊ុច សម្បត្តិ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- លោកជំទាវឧកញ៉ា ស្រី ណារួម បរិច្ចាគថវិកា ៥ពាន់ដុល្លារ
- លោកជំទាវ ឡងឌី សាន់ណារ៉ា បរិច្ចាគថវិកា៥ពាន់ដុល្លារ
- លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បរិច្ចាគថវិកា១០លានរៀល
- ឯកឧត្តមបណ្ឌិត លី ឆេង ប្រកាសបរិច្ចាគប្រាក់បំណាច់ ៦ខែ ក្នុង១ខែ ៧លានរៀល
- លោកស្រី ទិន ណៃខេង ម្ចាស់ផ្សារសាមូដឺរា នៅក្រុងព្រះសីហនុ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្តម លឹម គានហោ បរិច្ចាគថវិកា៣ម៉ឺនដុល្លារ
- ឯកឧត្តម នង វាសនា សមាជិករដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ ប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុង១ខែ ៧លានរៀល
- កូនៗទាំង៥នាក់របស់សម្តេចតេជោ រួមគ្នាបរិច្ចាគថវិកា៥ម៉ឺនដុល្លារ
- មន្ទីរព្យាបាលធ្មេញបស្ចិម បរិច្ចាគថវិកា ២០លានរៀល
- ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង និងលោកជំទាវ បរិច្ចាគថវិកា១ពាន់ដុល្លារ
- អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា៣លានដុល្លារ
- ឯកឧត្តម កើត រិទ្ធ និងលោកជំទាវ យ៉េត ម៉ូលីន បរិច្ចាគថវិកា៤០លានរៀល
- ឯកឧត្តម កោវណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកជំទាវ សួន សុីដារីយ្យ បរិច្ចាគថវិកា២ពាន់ដុល្លារ
- លោកជំទាវ ឆេង ចន្ធា និងឯកឧត្តម គឹម វឌ្ឍនសោភ័ណ បរិច្ចាគថវិកា២ម៉ឺនដុល្លារ
- ក្រុមហ៊ុន ឌីឌីអាយ ខនគ្រីត បរិច្ចាគថវិកា៣ពាន់ដុល្លារ
- ឧកញ៉ា គិត សែនសូរិយ៉ា និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាខេត្តព្រះសីហនុ និងលោកជំទាវ បរិច្ចាគថវិកា២ពាន់ដុល្លារ
- ក្រុមហ៊ុន Helistar Cambodia Co., Ltd. បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ក្រុមហ៊ុន KP Developer Land & House បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្ដម សុខ សូកាន តំណាងរាស្ត្រមណ្ឌលតាកែវ បរិច្ចាគប្រាក់បៀវត្ស ៥លានរៀល ក្នុង១ខែ រយៈពេល៦ខែ
- ឧកញ៉ា កុក អាន និងលោកជំទាវ បរិច្ចាគថវិកា១លានដុល្លារ
- ឯកឧត្តម សន សារ៉ាណា ប្រកាសបរិច្ចាគប្រាក់បំណាច់ ៦ខែ ក្នុង១ខែ ២លានរៀល
- ឯកឧត្ដម វ៉ី សំណាង និងលោកជំទាវ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- លោក មាស ច័ន្ទពិសិដ្ឋ បរិច្ចាគថវិកា២ពាន់ដុល្លារ
- ក្រុមហ៊ុន លី ឈូង សំណង់ & អាហរណ៍ នីហរណ៍ បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្តម អ៉ឹម ឈុនលឹម និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាធម្មនុញ្ញា បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បរិច្ចាគថវិកា១ម៉ឺនដុល្លារ
- លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បរិច្ចាគថវិកា៥ពាន់ដុល្លារ
- ឯកឧត្តម វង សូត និងលោកជំទាវ បរិច្ចាគថវិកា ៤០លានរៀល
- លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បរិច្ចាគថវិកា៥ពាន់ដុល្លារ
- តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ចាយ បូរិន បរិច្ចាគថវិកា ២លានរៀល រយៈពេល៦ខែ
- លោក Charoenrath Vilailuck ប្រធានក្រុមហ៊ុន CATS បរិច្ចាគថវិកា១លានដុល្លារ