ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ៖ ដំណើរការបើកការដ្ឋានសាងសងអគាររដ្ឋបាលសាលាខេត្តថ្មី គឺជាបទពិសោធន៍បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសំណង់នានា ឱ្យកាន់តែមានគុណភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1252
លោក គួច ចំរើន ៖ ដំណើរការបើកការដ្ឋានសាងសងអគាររដ្ឋបាលសាលាខេត្តថ្មី គឺជាបទពិសោធន៍បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសំណង់នានា ឱ្យកាន់តែមានគុណភាពលោក គួច ចំរើន ៖ ដំណើរការបើកការដ្ឋានសាងសងអគាររដ្ឋបាលសាលាខេត្តថ្មី គឺជាបទពិសោធន៍បង្កើនសមត្ថភាពក្នុងការគ្រប់គ្រងសំណង់នានា ឱ្យកាន់តែមានគុណភាព

ព្រះសីហនុ៖ នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
   
ក្នុងពិធីនោះ លោក គួច ចំរើន បានមានប្រសាសន៍បើកកិច្ចប្រជុំថា ដើម្បីឱ្យដំណើរការសាងសង់អគារសាលាខេត្តថ្មី ប្រកបដោយតម្លាភាព និងបញ្ចប់តាមការគ្រោងទុក យើងបានបង្កើតគណៈកម្មការដើម្បីគ្រប់គ្រងតាមដាន និងត្រួតពិនិត្យការសាងសង់។

លោកបន្តថា មកដល់ពេលនេះយើងបានជួលក្រុមហ៊ុនចំនួន៤ មានដូចជា ក្រុមហ៊ុនខួងគ្រឹះ ក្រុមហ៊ុនគ្រឿងបង្គំ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងក្រុមហ៊ុនបេតុង។ ជាមួយគ្នានេះយើងក៏ត្រូវការក្រុមហ៊ុនជាច្រើនទៀត ក្នុងការគ្រប់គ្រងសម្ភារៈក្នុងដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីផងដែរ។

លោកអភិបាលខេត្ត​ បានបន្ថែមថា កាសាងសង់សំណង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ ក៏ជាការរៀនសូត្រនូវបទពិសោធន៍ថ្មីៗបន្ថែមទៀតសម្រាប់បង្កើនសមត្ថភាពមន្រ្តីរបស់យើងក្នុងការគ្រប់គ្រងសំណង់នានាក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាពសម្រាប់ការគ្រប់គ្រង។ ដូច្នេះក្រុមការងារនីមួយៗត្រូវចូលរួមទទួលខុសត្រូវគ្រប់គ្រងឱ្យមានតម្លាភាព ដើម្បីឱ្យដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីរបស់យើងប្រព្រឹត្តទៅដោយរលូន និងបញ្ចប់រួចរាល់តាមការគ្រោងទុក៕

អត្ថបទទាក់ទង